អភិបាលខេត្តស្វាយរៀង អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាវត្តប្រជុំអង្គ ក្រុងស្វាយរៀង
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាដែលទំហំប25m x12m ស្ថិតនៅវត្តប្រជុំអង្គ ភូមិបាក់រនាស់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង លោក លោកស្រីជាសប្បុរសជន យាយជីតាជី និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានប្រគេននូវទេយ្យទានដល់ព្រះសង្ឃ និងប្រគេនបច្ច័យកសាងវត្តចំនួន៥លានរៀល ព្រមទាំងចែកជូនអំណោយជូនដល់ប្រជាពលរដ្ឋនូវ ក្រម៉ា សារ៉ុងម្នាក់១ និងថវិកាមួយចំនួន៕