សកម្មភាពស្ថាបនាផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅទិសរតនគិរី

បច្ចុប្បន្នភាព សកម្មភាពស្ថាបនាផ្លូវក្រវាត់ព្រំដែនដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅទិសរតនគិរី។ កងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ប្រចាំទិសរតនគិរី បាននឹងកំពុងមមាញឹក អនុវត្តន៍ការងារតាមគោលដៅនីមួៗ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលធានាឱ្យបានតាមបទដ្ឋាន និងលក្ខណៈបច្ចេកទេសសំណង់ សំដៅធ្វើឱ្យធានាបានទាំងសោភ័ណភាព និងគុណភាពរឹងមាំ។ សមិទ្ធផលផ្លូវក្រវាត់ព្រំដែនជាសរសៃឈាមតភ្ជាប់យ៉ាងសំខាន់ពីតំបន់ព្រំដែនទៅកាន់តំបន់នានាក្នុងប្រទេស និងជាការបង្កើតនូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង