ករណីបណ្ដាញសង្គមបង្ហោះថា ករណីបុរសជនជាតិចិនចាប់ជំរិតស្រ្តីដាក់ក្នុងវ៉ាលី មិនមែនជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានោះទេ គឺជាឈុតឆាកសម្តែងនៅក្នុងការថតរឿងនៅក្នុងប្រទេសចិន!
ភ្នំពេញ៖ បន្ទាប់ពីមានការបង្ហោះវីដេអូនៅតាមបណ្ដាញសង្គមនានា ពាក់ព័ន្ធនិងករណីបុរសជនជាតិចិនចាប់ជំរិតស្រ្តីដាក់ក្នុងវ៉ាលី មិនមែនជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានោះទេ គឺជាឈុតឆាកសម្តែងនៅក្នុងការថតរឿងនៅក្នុងប្រទេសចិន!
នេះជាការផ្សាយដោយចេតនាទុច្ចរិតបំពុលសង្គមរបស់ក្រុមអគតិដែលតែងរិះរកគ្រប់ឧបាយកលញុះញង់ បំភ្លៃ បំភាន់ និងបំផ្លើស ដើម្បីបង្កអរិភាពសង្គម កេងចំណេញនយោបាយ ឬបំផ្លាញកេរ្តិ៍ឈ្មោះ ទម្លាក់ជំនឿទុកចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ៕