នារីរងគ្រោះដោយសារ ប្រពន្ធដើមនិងបងប្អូនបើកឡានដេញបុកបានធ្វើសន្និសីទកាសែត លាតត្រដាងពីទំនាក់ទំនងស្នេហា រវាងបុរសជាប្ដីនិងទទូចស្នើសុំដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចជួយអន្តរាគមន៍អោយជួយរកយុត្តិធម៌

ភ្នំពេញ ៖ នារីរងគ្រោះដោយសារ ប្រពន្ធដើមនិងបងប្អូនបើកឡានដេញបុកបានធ្វើសន្និសីទកាសែតលាតត្រដាងពីទំនាក់ទំនងស្នេហារវាងបុរសជាប្ដីនិងទទូចស្នើសុំដល់ថ្នាក់ដឹកនាំនិងសមត្ថកិច្ចជួយអន្តរាគមន៍អោយជួយរកយុត្តិធម៌និងតាមចាប់ជនដៃដល់ដែលបើកឡានដេញបំបុកនិងវាយដុំមកលើខ្លួនដើម្បីចាត់ការតាមច្បាប់។

សន្និសិទកាសែតលាតត្រដាងប្រវត្តិស្នេហារបស់ជនរងគ្រោះដែលជា អ្នកចម្រៀងនិងអ្នកលក់អនឡាញរូបនោះបានធ្វើឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៤ ខែឧសភាឆ្នាំ ២០២៥នៅហាងកាហ្វេមួយកន្លែងនៅមុខផ្សារស៊ីនជូរីផ្លាហ្សាក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការលាតត្រដាងប្រវត្តិស្នេហាដ៏ចម្រូងចម្រាសនេះ បន្ទាប់ពីបុរសមានប្ដីបានតាមអង្វរជនរងគ្រោះអោយដកពាក្យបណ្តឹងនិងសម្របសម្រួលគ្នា ដើម្បីអោយប្រពន្ធរបស់ខ្លួនដែលត្រូវចាប់ខ្លួនគេចផុតពីសំណាញ់ច្បាប់។

ស្ត្រីរងគ្រោះ:ឈ្មោះចាប ចន្ដា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ជាអ្នកលក់អនឡាញ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា ខ្លួននិងស្ត្រីជាប្រពន្ធដើមសុទ្ធសឹងតែជាអ្នករងគ្រោះដោយសារតែស្នេហាដែលបុរសជាប្ដីឈ្មោះអ៊ឹង លីឡេងបានផិតក្បត់នឹងបោកប្រាស់ដែលមានប្រពន្ធរួចទៅហើយទៅលួងលោមស្រឡាញ់រូបគាត់អោយលង់ស្នេហ៍ហើយឈានទៅសែនព្រេន រស់នៅជាមួយគ្នាជាប្តី ប្រពន្ធ ដោយមានចាស់ទុំដឹងឮទៀតផង។
ស្ត្រីរងគ្រោះក៏បានរៀបរាប់ពីប្រវត្តិស្នេហាដ៍ជូរចត់ឲ្យដឹងទៀតថា កាលពីកំឡុងឆ្នាំ២០២០ រូបនាងមានទំនាក់ទំនងស្នេហាស្រលាញ់គ្នាជាសង្សារជាមួយឈ្មោះ អ៊ុឹង លីឡេង ភេទប្រុស អាយុប្រហែល៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ដោយឈ្មោះ អ៊ឹង លីឡេង បាននិយាយប្រាប់ ខ្លួនមិនទាន់មានប្រពន្ធកូននោះទេ ហើយនាងក៍បាន ស្រឡាញ់គ្នាជាសង្សារជាមួយឈ្មោះ អ៊ឹង លីឡេង រហូតដល់អំឡុងឆ្នាំ២០២១ ទើប ឈ្មោះ អ៊ឹង លីឡេង បានសែនជាមួយគ្នារស់នៅជាមួយគ្នាជាប្ដីប្រពន្ធដោយមានចាស់ទុំដឹងឮ។
ស្ត្រីរងគ្រោះបានឲ្យទៀតថា នៅចុងឆ្នាំ២០២១ ទើបរូបនាងបានដឹងថា ប្តីរបស់ខ្លួនមានប្រពន្ធនិងកូនមួយទៅហើយ។បន្ទាប់ពីដឹងឮថា គាត់មានប្រពន្ធនិងកូនក៏បានសុំបែកជាញឹកញាប់តែឈ្មោះ អ៊ឹង លីឡេង ពុំព្រមបែក គ្នាជាមួយរូបនាងនោះទេ ។លុះក្រោយមកប្រពន្ធរបស់គាត់ឈ្មោះ ជា វីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅផ្ទះQ3 ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានហៅរូប នាងមកធ្វើកិច្ចសន្យាបញ្ចប់ទំនាក់ទំនងជាមួយនិងឈ្មោះ អ៊ុឹង លីឡេង ហើយរូបនាងបានយល់ព្រមផ្តិតមេដៃលើ កិច្ចសន្យាបញ្ចប់ទំនាក់ទំនងចាប់ពីពេលនោះមក។ ក៏ប៉ុន្តែឈ្មោះ អ៊ឹង លីឡេង គាត់តែងតែតាមរករឿងរូបនាង និងក្រុម គ្រួសារជាញឹកញាប់។
ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាង បានជិះចំនួន០១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-8730 ចេញពីផ្ទះ ក្នុងគោលបំណងទៅញ៉ាំអីនិងចូលមើលម្តាយមីង នៅពេទ្យលោកសង្ឃ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចក៏បានបើករថយន្តត្រឡប់មកផ្ទះវិញ មកដល់ ចំណុចបណ្តោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានរថយន្តសមួយមួយគ្រឿងមកផ្លូវដោយមានបុរសម្នាក់និងស្រី២នាក់មកវាយនិងកាចកញ្ចក់ឡានហើយគាត់ក៏បើករថយន្តថយក្រោយបើកគេចក៏ត្រូវមនុស្សជនមួយគ្រឿងម៉ាក FORD ពណ៌ស ស៊េរីឆ្នាំ២០២៣ ពុំចាំផ្លាកលេខ ជិះមកបុករថយន្តរបស់នាងដែលកំពុងឈប់នៅបណ្តោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ភ្លាមៗនោះមានស្ត្រីនិងបុរសដែលនាងស្គាល់ថា ជាប្រពន្ធអតីតសង្សាររបស់នាងនិងបងប្អូនបាននាំគ្នាមកវាយលើនាងបណ្ដាលឲ្យរងរបួសដោយចោទថា រូបរាងបានទៅរករឿងរូបគេដល់ផ្ទះនឹងមានទំនាក់ទំនងយកប្ដីរបស់គេនិងចោទថា នាងបាន ធ្វើកិច្ចសន្យាឈប់ទាក់ទងគ្នាដោយយកលុយ២០ម៉ឺនដុល្លារហើយនៅតែមករករឿងដល់ផ្ទះទៀត។ នេះមិនមែនជាការពិតនោះទេ។
ជនរងគ្រោះក៏បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះការចោទប្រកាន់ថានាងបានយកលុយ ២០ ម៉ឺនដុល្លារហើយទៅរករឿងគេទៀតនោះមិនមែនជាការពិតនោះទេ។បើគាត់បានលុយ២០ម៉ឺនដុល្លារមិនមែនទិញឡានបង់រំលោះនោះទេ។
ស្ត្រីរងគ្រោះក៏បានទទូចស្នើសុំដល់ថ្នាក់ដឹកនាំក៏ដូចជាក្រសួងកិច្ចការនារី,ឯកឧត្តមជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិមេត្តាជួយរកយុត្តិធម៌អោយរូបនាងនិងតាមចាប់ខ្លួនជនបង្កឈ្មោះលាប ចិត្រាដែលបានបើកឡានមកបំបុកនិងប៉ុនប៉ងធ្វើឃាតមកលើរូបនាងដើម្បីយកមកកាត់ទោស តាមច្បាប់។
គួរបញ្ជាក់ថា អ្នកចម្រៀងស្រី ឈ្មោះ ចាប ចិន្តា ត្រូវបានស្ត្រីជាប្រពន្ធដើមនិងបងប្អូនបានបើកឡានដេញបុកនិង ព្រួតគ្នាវ៉ៃ ដោយចោទប្រកាន់ថា អ្នកចម្រៀងនិងអ្នកលក់អនឡាញរូបនោះបានព្យាយាមទាក់ទងប្តីរបស់គេ ។
ហេតុការណ៍បើកឡានដេញបុកយ៉ាងសាហាវនេះបាន កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចស្តុបសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅក្នុងអំពើហិង្សានោះសមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវជាប្រពន្ធដើម។
២-ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ ត្រូវជាបងប្អូនប្រពន្ធដើម។
នៅក្នុងហេតុការណ៍នោះដែរ បណ្ដាឲ្យសម្ភាររងការខូចខាត៖ -រថយន្ត០១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្ខពួក០១នាក់ភេទប្រុស (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ ,កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង ។ ទោះបីជាយ៉ាងណា សារព័ត៌មានពុំទទួលបានការបំភ្លឺណាមួយពីភាគីប្រពន្ធដើមនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង