រថយន្ត ២ គ្រឿងបុកគ្នា បណ្តាលឲ្យស្លា..ប់ម្នាក់ និងរបួសជាច្រើននាក់ នៅស្រុកសន្ទុក
កំពង់ធំ ៖ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយបានកើតឡើងលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ១៣១-១៣២ ក្នុងភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ស ផ្លាកលេខ ភ្នំពេញ 3D-6307 បើកបរចេញពីទិសត្បូងទៅជើង ដោយជនបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន) និងរថយន្តម៉ាក Kia Granbird ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 3E-4341 បើកបរដោយលោក ស៊ុំ លាភ ភេទប្រុស អាយុ ៣៣ឆ្នាំ មកពីភូមិតាតុក១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដំណើរចេញពីទិសជើងទៅត្បូង។
ក្នុងគ្រោះថ្នាក់នោះ បណ្តាលឲ្យលោក ស៊ុំ លាភ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលមានអ្នករួមដំណើរចំនួនច្រើនរងរបួសធ្ងន់ និងស្រាល៖
ហួន ប៉ិប (ស្រី) – របួសធ្ងន់
សាក់ សារិន (ប្រុស) – ប្ដីអ្នករងរបួសទីមួយ – របួសស្រាល
ឃួន ប៉ែត (ប្រុស, អាយុ៥០ឆ្នាំ) និងប្រពន្ធ សូង ខៃ (ស្រី, អាយុ៤៦ឆ្នាំ) – របួសស្រាល
ពត ខៃ (ប្រុស, អាយុ៣៦ឆ្នាំ) – របួសស្រាល
ជួប សារ៉ែន (ស្រី, អាយុ២៥ឆ្នាំ) – របួសស្រាល
ឈិត ស្រឡះ (ស្រី, អាយុ៤៥ឆ្នាំ) – របួសស្រាលស ថាច (ស្រី, អាយុ៦០ឆ្នាំ) – របួសស្រាលសាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិដឹកទៅបុណ្យតាមប្រពៃណី ខណៈអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍ ស្រុកសន្ទុក។ វត្ថុតាងទាំងពីរមានបានក្រុមការងារនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕