ហាមព្រះសង្ឃគង់កម្សាន្តតាមសួនសាធារណៈ និងហាងកាហ្វេ និងតាមផ្លូវថ្មើរជើង
សាលាគណរាជធានី ហាមព្រះសង្ឃបិណ្ឌបាតនៅមន្ទីរពេទ្យ តាមផ្សារ រោងចក្រ សហគ្រាស ចំណតរថយន្ត ឬតាមពិធីបុណ្យផ្សេងៗដែលគ្មានការនិមន្ត និងគង់កម្សាន្តតាមសួនសាធារណៈ និងហាងកាហ្វេ នៅបរិវេណមុខព្រះបរមរាជវាំង និងតាមផ្លូវថ្មើជើងចាប់ពីមុខព្រះបរមរាជវាំងដល់រមណីយដ្ឋានវត្តភ្នំ។នេះបើតាមសេចក្ដីណែនាំ ចេញកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ ៕