ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាប់ផ្តើមកាយដីដែលចាក់ចូលទន្លេចេញវិញហើយ នៅថ្ងៃនេះ

កំពង់ឆ្នាំង៖ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានសុខចិត្តកាយដីដែលខ្លួនបានចាក់កាលពីជាង១ខែមុន ចេញពីចំណុចភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយប្រើគ្រឿងចក្រអេស្កាវ៉ាទ័រ១គ្រឿង និងឡានដឹកដី២គ្រឿង។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក អឿ សារឿន ប្រធានមន្ទីរធនធានទឹក នៅវេលាម៉ោង១និង១៥នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាក់ដីចូលចំណុចខាងលើ ចូលជ្រៅទៅក្នុងទន្លេសាបប្រមាណ៧០ម៉ែត្រ។ បន្ទាប់មកក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប រួមនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានកំណត់អោយកាយចេញពីចំណុចខាងលើអោយអស់ពីទន្លេសាបវិញ។ ការចាក់ដីចូលទន្លេសាបបែបនេះ គឺបានធ្វើផ្ទុយទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងទឹកក្នុងព្រះរាជាណាចក្តកម្ពុជា ត្រង់មាត្រា១២ និងមាត្រា៣៦ ៕

អត្ថបទដែលជាប់ទាក់ទង