លោកTrump ប្រាប់លោក Putin ឱ្យបញ្ឈប់ក្រោយការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្ស ១២ នាក់ក្នុងទីក្រុង Kyiv

រុស្ស៊ី បានវាយលុកទីក្រុង Kyiv ដោយមីស៊ីលនិងយានដ្រូន ទាំងយប់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១២ នាក់ក្នុងការវាយប្រហារដ៏ធំបំផុតលើរដ្ឋធានីអ៊ុយក្រែនក្នុងឆ្នាំនេះ និងបានទាញការស្តីបន្ទោសដ៏កម្រពីប្រធានាធិបតីអាមេរិក Donald Trump ដែលបានប្រាប់លោក Vladimir Putin ថាលោក Vladimir បញ្ឈប់ការវាយប្រហារភ្លាម។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា រដ្ឋបាលរបស់លោកកំពុងអនុវត្ត សម្ពាធជាច្រើន លើប្រទេសរុស្ស៊ី និងបានរំលឹកឡើងវិញនូវការមិនពេញចិត្តរបស់លោកចំពោះការវាយប្រហារនេះ។
ប៉ុន្តែលោកបាននិយាយថា វឌ្ឍនភាពដ៏សំខាន់ត្រូវបានធ្វើឡើងនៅក្នុងការចរចាសន្តិភាព ហើយវិមានក្រឹមឡាំងបានធ្វើ សម្បទានដ៏ធំ ដោយបើកចំហបញ្ឈប់សង្រ្គាម បញ្ឈប់ការដណ្តើមយកប្រទេសអ៊ុយក្រែនទាំងមូល។
លោក Trump បាននិយាយថា ប៉ុន្មានថ្ងៃខាងមុខនេះនឹងជាពេលវេលាដ៏មានសារៈសំខាន់ខ្លាំងណាស់។ កិច្ចប្រជុំកំពុងប្រព្រឹត្តទៅនៅពេលនេះ។លោកគិតថាពួកលោកនឹងធ្វើកិច្ចព្រមព្រៀង។
លោកប្រធានាធិបតីបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងដាក់សម្ពាធលើទីក្រុង Kyiv ដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយក្នុងសន្និសីទសារព័ត៌មានដដែលថា ការពិភាក្សាបន្ថែមទៀតត្រូវបានគ្រោងទុកសម្រាប់ចុងសប្តាហ៍ ហើយសហរដ្ឋអាមេរិកចង់ឃើញទាំងអ៊ុយក្រែន ទាំងរុស្ស៊ី ឈានទៅមុខដើម្បីសម្រេចបានកិច្ចព្រមព្រៀងណាមួយ។
លោកបានប្រាប់អ្នកយកព័ត៌មានថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Trump នៅទីក្រុងវ៉ាស៊ីនតោន អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុង Kyiv កំពុងធ្វើការយ៉ាងលំបាកសម្រាប់កិច្ចព្រមព្រៀងមួយ៕

អត្ថបទដែលជាប់ទាក់ទង