ជនបែកថ្នាំម្នាក់ កម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ក្រោយពីយកកាំបិតចាប់អារ ក នាយិការសាលាបឋមសិក្សាម្នាក់ បណ្ដាលឲ្យរងរបួសធ្ង..ន់

ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី២៤ មិនា ឆ្នំា២០២៥នេះ ជនបែកថ្នាំម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ក្រោយពីយកកាំបិតចាប់អារកនាយិការសាលាបឋមសិក្សាម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ នៅភូមិគ្រួសក្រហម ឃុំអូររំដូល ស្រុកភ្នំព្រឹក ខណៈដែលជនរងគ្រោះកំពុងអង្គុយលែងនៅក្រោមផ្ទះនៅឡើយ។
ជនដៃដល់នោះឈ្មោះ សាញ់ ចាន់ថន ហៅ ធិ ប្រុសអាយុ២២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ (ជនបែកថ្នាំ)។ រីឯជនរងគ្រោះឈ្មោះ ក្រូច សុខមឿន អាយុ៥២ឆ្នាំ ជានាយិការសាលបឋមសិក្សា«គ្រួសក្រហម» រស់នៅភូមិ ឃុំកើតហេតុ។

ជនបែកថ្នាំនោះត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹកឃាត់ខ្លួន ក្រោយធ្វើឃាតជនរងគ្រោះមិនបានសម្រេច។ គេមិនបានរាយការណ៏ពិស្ដារអំពីដើមចម ដែលនាំឲ្យមានរឿងនេះកើតឡើងរវាង ជនបែកថ្នាំ ជាមួយអ្នកស្រី នាយកសាលានោះទេ។ ប្រភពព័ត៏មានបានប្រាប់ថា នៅពេលកើតហេតុ វេលារំលងអធ្រាត្របន្តិចទៅហើយ អ្នកគ្រូ ក្រូច សុខមឿង កំពុងអង្គុយលេងនៅក្រោមផ្ទះ ហើយមិនបានដឹងរឿងអ្វីសោះ ស្រាប់តែជនបែកថ្នាំនោះ លបចូលទៅចាប់គាត់«អារក»តែម្ដង។ ប៉ុន្តែសំណាងល្អគាត់រើបំរាស់រួច តែយ៉ាងណាបានធ្វើឲ្យគាត់រងរបួសត្រង់បំពង់កធ្ងន់ធ្ងរគួរសម ហើយត្រូវបានសាច់ញតិបញ្ជូនភ្លាមៗ ទៅសង្គ្រោះនៅមណ្ឌលសុខភាពទាំងយប់។

ជនដៃដល់ជាមនុស្សប្រើប្រាសថ្នាំញៀន ឡើងជោគជាំ(បែកថ្នាំ)។ ជននេះបានប្រើប្រាសកូនបិតចិតបន្លែ «អារក» នាយិការខាងលើ ធ្វើឲ្យគាត់រងរបួសយ៉ាងដំណំ។ ពេលនេះជនដៃដល់បាននិងកំពុងសួរនាំ ហើយនឹងបញ្ជនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី ក្រោយបញ្ចប់ការសាកសួរ៕

អត្ថបទដែលជាប់ទាក់ទង