សមត្ថកិច្ចនគរបាលបានឆ្លើយតបភ្លាមៗ ចំពោះសេចក្តីខមមិនរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានទាក់ទងនឹងល្បែងស៊ីសង

បាត់ដំបង ៖ កាលពីថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២៥ បន្ទាប់ ពីបានឃើញសេចក្តីខមមិនចូលរួមរបស់មហាជន នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អំពីករណីល្បែងស៊ីសងនៅភូមិរស្មីសង្ហា ឃុំ រស្មីសង្ហា ស្រុករតនមណ្ឌល ភ្លាមៗលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ ដំបង បានដាក់បទបញ្ជាដល់លោកអធិការនគរបាលស្រុកឱ្យចាត់វិធានការស្រាវជ្រាវនិងមានវិធានការ ចំពោះករណីដែលម ហាជនបានលើកឡើង។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានធ្វើការស្រាវជ្រាវ និងឱ្យកម្លាំង នគរ បាលចុះទៅដល់ចំណុចទីតាំងដែលបានលើក ឡើង ក្នុងនោះសមត្ថកិច្ចបានទៅដល់លំនៅដ្ឋានរបស់ ឈ្មោះ ផុន យ៉ុម ភេទស្រី អាយុ ៦៤ឆ្នាំ រស់នៅក្រុមទី៩ភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ដែលពួកគាត់ បានប្រមូលគ្នាលេងល្បែងបៀ នៅខាង ក្រោមផ្ទះ។ សមត្ថកិច្ចនគរបាលបានធ្វើការបញ្ឈប់ភ្លាមៗ ដោយ អប់រំណែនាំ និងធ្វើលិខិតកិច្ចសន្យាមិនឱ្យពួកគាត់បន្តប្រព្រឹត្តិសកម្មភាពនេះបន្តទៀត។
ការឆ្លើយតបភ្លាមៗចំពោះមតិ យោបល់ចូលរួមរបស់មហាជន នៅក្នុងបណ្តាញសង្គម គឺជាការរួមចំណែកយ៉ាងសំខាន់ មិនអាចខ្វះបាន ដើម្បីរក្សានូវ សុខ សុវ ត្ថិភាព សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយស្តីពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង