ឃាត់ត្រួតពិនិត្យម៉ូតូកែច្នៃដាក់ភ្លើងខុសបច្ចេកទេស បំពងសំឡេងស៊ីមាំង និងមិនបំពាក់ផ្លាកលេខ

កណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានធ្វើការឃាត់ត្រួតពិនិត្យម៉ូតូកែច្នៃដាក់ភ្លើងខុសបច្ចេកទេស បំពងសំឡេងស៊ីមាំង និងមិនបំពាក់ផ្លាកលេខ០១គ្រឿងម៉ាក YAMAHA EXCITER RC ពណ៌ស-ក្រហម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទី។
អ្នកបើកបរឈ្មោះ ឈីវ សុភ័ត្រ្តា ភេទប្រុស អាយុ ១៨ឆ្នាំ (មុខរបរ ជាងសំណង់) មានទីលំនៅសព្វថ្ងៃភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
អ្នកបើកម៉ូតូ និងម៉ូតូ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង