តែជុងមិនដែលភ្លេចកុកទេ! ឃា..ត់ខ្លួនក្មេ..ងទំនើងចំនួន ០២ ក្រុម បង្កអុកឡុក តាមទីសារធារណៈក្នុងភូមិសាស្ត្រក្រុងច្បារមន
ក្រុងច្បារមន ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចសួនច្បារខាងលិចវិមានឯករាជ្យ ស្ថិតក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការណ៍នេះ កម្លាំងអន្តរាគមន៍របស់ អធិការដ្ឋាននគរបាលក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្ដិ៍ស្វាយក្រវ៉ាន់ បានធ្វើការល្បាតក្នុងភូមិសាស្រ្ត មកដល់ចំណុចកើតហេតុ បានប្រទះឃើញក្មេងទំនើងចំនួន០២ ក្រុម កំពុងវាយគ្នាដេញវាយគ្នា ភ្លាមនោះកម្លាំងរបស់យើង បានឃាត់ខ្លួនក្មេងទំនើងចំនួន០៨ នាក់ ២ក្រុម ៖
ក្រុមទី០១
១- ឈ្មោះ ខន នាង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិដេកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង
២- ឈ្មោះ ហេង ស៉ីនាថ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង
ក្រុមទី០២
១- ឈ្មោះ អឿន ពិសី ភេទប្រុស អាយុ ២១ឆ្នាំ
២- ឈ្មោះ រី ចាន់រ៉ាត ភេទប្រុស អាយុ ១៨ឆ្នាំ
៣- ឈ្មោះ លី កញ្ចារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ
៤- ឈ្មោះ យុទ្ធ លៀងហ៉ី ភេទប្រុស អាយុ ១៧ឆ្នាំ
៥- ឈ្មោះ សឿន សៀវអ៊ូ ភេទប្រុស អាយុ ១៩ឆ្នាំ
៦- ឈ្មោះ ភី ណាលិក ភេទប្រុស អាយុ ២០ឆ្នាំ ទាំង០៦ នាក់ រស់នៅភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុន្នីជ័យ ។
ដកហូតបាន: ម៉ូតូហុងដា ០៤គ្រឿង ទូរស័ព្ទ០៦ គ្រឿង កាំបិតតាំងតោ ១ដើម និងដ៉ំឥដ្ឋ ១ដ៉ំ យកមកសាកសួរ ហើយបានឆ្លើយសារភាពថា ទាំង០២ ក្រុមពិតជាបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញមក ពិតប្រាកដមែន ។
ករណីនេះ បានកសាងសំណុំរឿង បញ្ជូនទៅ ផែនការងារនគរបាលព្រហ្មទណ្ឌ ចាត់ការតាមនិតិវិធីច្បាប់ ៕