Banner Detail Top

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធី “សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ០១ ឧសភា ក្រោមប្រធានបទ សហគ្រាសមួយជាមួយសហគមន៍សុខសាន្តមួយ”

ទិវាពលកម្មអន្ដរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករ អន្តរជាតិ ដែលប្រទេសកម្ពុជាតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីត្រូវបានរំដោះពីរបប ប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ថ្ងៃទី៧-មករា-១៩៧៩ រហូតមកដល់បច្ចុប្បន្ន ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ និងគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គមស្របតាមច្បាប់ស្តីពីការងារ គោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និងអនុសញ្ញាអន្តរជាតិផ្នែកការងារ ដើម្បីធានាបាននូវលក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារជូនបងប្អូនកម្មករនិយោជិតគ្រប់រូប រួមជាមួយនឹងការគិតគូរអំពីការចរចា និងដំឡើងប្រាក់ឈ្នួលអប្បបរមា ប្រាក់រង្វាន់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗផងដែរ ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នេះបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច បាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ ។ ជាមួយគ្នានេះ ការអភិវឌ្ឍវិស័យ កំពង់ផែ ក៏ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណនេះផងដែរ គឺនៅត្រង់ ចំណុចទី៣ នៃមុំទី២ ក្នុងបញ្ចកោណទី២ ដែលកំណត់អំពី “ការបន្តបង្កើនថវិកាវិនិយោគ និង កៀរគរហិរញ្ញប្បទាន ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋា- រចនាសម្ព័ន្ធកំពង់ផែ ដែលត្រូវបានចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះមួយ ក្នុងចំណោម ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃទៀត ដូចជា ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស” ។

ខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ទី០១ ឧសភា ២០២៤

អត្ថបទដែលជាប់ទាក់ទង