ច្រកទ្វារអន្តរជាតិអានសេះ នៃខេត្តព្រះវិហារ ត្រូវបានកងកម្លាំងប្រចាំការនៅច្រកទ្វារព្រំដែនអានម៉ា នៃភាគីថៃ បិទដោយឯកតោភាគី
ភ្នំពេញ៖ ច្រកទ្វារអន្តរជាតិអានសេះ នៃខេត្តព្រះវិហារ ត្រូវបានកងកម្លាំងប្រចាំការនៅច្រកទ្វារព្រំដែនអានម៉ា នៃភាគីថៃ បិទដោយឯកតោភាគី នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះខេត្តព្រះវិហារបានបញ្ជាក់ថា ច្រកទ្វារព្រំដែននេះ បើកដំណើរការដោះដូរទំនិញរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ គឺនៅថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍ ដោយមានការផ្លាស់ប្តូរទំនិញគ្នាបន្តិចបន្តួចប៉ុណ្ណោះ។
ការបិទច្រកទ្វារនេះ គឺមិនមានភាគីណាមួយចំណេញនោះទេ ផ្ទុយទៅវិញធ្វើឱ្យអាជីវករទាំងសងខាងកម្ពុជា-ថៃ មានការខាតបង់ផលប្រយោជន៍ ប៉ុន្តែតាមការពិនិត្យជាក់ស្តែង គឺអាជីវករថៃ មានការខាតបង់ច្រើនជាង៕