មនុស្សប្រុសស្រី១០ ស្លាប់ និង រងរបួស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកក្រឡាញ់

ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តបុករថយន្ត និងបុកម៉ូតូ នៅលើផ្លូវជាតិលេខ 6 ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ 365 និង366 ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពី ថ្ងៃទី 02 ខែកក្កដា ឆ្នាំ 2023 ។


ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ រថយន្តម៉ាក TOYOTA HILUX RIVO Rally ពណ៍ស ផ្លាកលេខ ភ្នំពេញ 2BI-0431 បើកបរដោយឈ្មោះ ឌី តុលា ភេទប្រុស អាយុ28 ឆ្នាំ រស់នៅភូមិ តាគ្រក់ ឃុំត្រែង ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង និងមានអ្នករួមដំណើរ ចំនួន 04នាក់ទៀត ក្នុងនោះស្រីចំនួន 02នាក់ បើកពីកើតទៅលិចបានរ៉េចង្កូតទៅឆ្វេងដៃ បុករថយន្តម៉ាក TOYOTA CAMRY បាឡែន ពណ៍ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-0504 បើកដោយឈ្មោះ ឃុត វណ្ណះ ភេទប្រុស អាយុ 43ឆ្នាំ រស់នៅភូមិពោមិតាអ៊ុន ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានអ្នករួមដំណើរចំនួន 05នាក់ ក្នុងនោះស្រី 2នាក់ បើកពីលិចទៅកើត បន្ទាប់មករថយន្តម៉ាក TOYOTA HILUX RIVO បានជ្រុកទៅបុកម៉ូតូម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ផ្លាកលេខ ឧត្តមានជ័យ 1D-4400 បើកដោយឈ្មោះ សេក សាវួយ ភេទប្រុស អាយុ 22ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលកំពុងបើកពីក្រោយរថយន្តម៉ាក TOYOTA CAMRY បាឡែន ក្នុងទិសដៅពីលិចទៅកើត។


ឧបទ្ទវហេតុនេះបណ្តាលអោយស្លាប់មនុស្សម្នាក់ភ្លាមៗ មានឈ្មោះ សេក សាវួយ ដែលជាអ្នកបាត់បង់ម៉ូតូ បួសមនុស្សស្រាលចំនួន 09នាក់ ក្នុងនោះស្រីចំនួន 04នាក់ រួមទាំងខូចខាតរថយន្តធ្ងន់ចំនួន 02 គ្រឿង និងម៉ូតូធ្ងន់ 01គ្រឿង ។
មូលហេតុនៃគ្រោះថ្នាក់បណ្តាលនេះ គឺមកពីអ្នកបើកបររថយន្តម៉ាក TOYOTA HILUX RIVO បើកមិនប្រកាន់ស្តាំ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ជួយសង្រ្គោះជនរងគ្រោះយកទៅមន្ទីរពេទ្យ និងវាស់វែងកន្លែងកើតហេតុ ធ្វើការប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបរ និងវត្ថុតាង កំលាំងជំនាញបាននាំមកសួរនាំ និងរក្សាទុក នៅអធិការស្រុកក្រឡាញ់ដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង