យុវជនម្នាក់ ជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញឈ្មោះ Food pandaបាន..ស្លា..ប់ ករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ កាលពី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចច្រកចូលឃ្លាំងអង្ករ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សុខ ឡាយលឹមស្រេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកដឹកម្ហូបតាមអនឡាញ Food panda រស់នៅគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដំបូងឡើយគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HQ.8686 ដែលបេីកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកើតហេតុខាងលើ ដោយទីតាំងនោះងងឹតផងនោះ ហើយម៉ូតូបេីកក្នុងល្បឿនលឿនផងក៏ជ្រុលទៅបុករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D.9398 បណ្តាលឱ្យម៉ូតូចូលក្រោមរថយន្ត ឯម្ចាស់ម៉ូតូបោកក្បាលផ្ទប់ នឹងរថយន្តបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។
សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកវាស់វែង រួចយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពបានប្រគល់ជូន សាច់ញាតិយកទៅបុណ្យតាមប្រពៃណី៕