រថយន្តមួយគ្រឿងបុកម៉ូតូ បណ្ដាលឲ្យ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅភ្នំពេញ

ភ្នំពេញ៖ នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ កែងនិងផ្លូវ ២១៧ ត្រង់ចំណុចស្តុបបាគូ ស្ថិតក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។


ដំបូងឡើយគេបានឃើញ បុរសម្នាក់និងស្រ្តីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BF-6426 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពី កើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ត្រង់ចំណុចស្តុបបាគូ បានឆ្លងផ្លូវ មិនទាន់និងផុតផង ស្រាប់តែមានរថយន្តសណ្ដោងដឹកទំនិញធុនធំមួយគ្រឿង មិនចាំម៉ាក ពាក់ស្លាកលេខ ភ្នំពេញ 4A-9207 បើកបរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង បានជ្រុលទៅបុកម៉ូតូជនរងគ្រោះទាំងពីរនាក់ ពេញទំហឹង បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកឯ បុរសម្នាក់ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូន តាមរថយន្តសាម៉ុយគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះ ភ្លាមៗ ។ រីឯរថយន្តបង្កមិនបានឈប់ទេ បានបន្ថែមល្បឿនបើករត់ទៅតាមផ្លូវជាតិលេខ ២បាត់ស្រមោល ។ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅខាង ជំនាញចរាចរណ៍ ឲ្យចុះមកធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវបន្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង