បុរសម្នាក់ រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀត បើករថយន្តយ៉ាងលឿន រេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឱ្យបាក់អស់មួយដើម

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយូ៉តាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BP-9200 ដោយរួមដំណើរជាមួយនារីម្នាក់ទៀតធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុពុំដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់មួយដើមទ្រេតជិតដល់ដី ចំណែករថយន្តបង្កវិញខូចខាតផ្នែកខាងមុខទៅលែងរួច តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។


សមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុរួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង