Banner Detail Top

វណ្ណដា ហោះដល់វៀតណាម ខណៈជាប់ឈ្មោះក្នុងបញ្ជីកំពូលតារារ៉េបទាំង ៥០ នៅអាស៊ី

ភ្នំពេញ៖ក្រោយស្ងប់ស្ងាត់រៀងទំនាស់ពាក្យសម្តីតឹងសរសៃកនៅហាងបបរខកង្កែបមួយកន្លែង ដោយ វណ្ណដា ជ្រើសរើសផ្លូវមិនតបតនោះទេ ។ ស្រាប់តែមុននេះលេចចេញដំណឹងល្អមួយទៀតគឺ វណ្ណដា បានធ្វើដំណើរទៅ ដល់ប្រទេសវៀតណាម ខណៈពេលនេះជាប់ឈ្មោះក្នុងបញ្ជីកំពូលតារារ៉េប ទាំង ៥០ នៅអាស៊ីទៀត។


មុននេះនៅក្នុងស្រុកគេបានឃើញសារចម្រុះជាហូរហែជជែកវែកញែកគ្នារឿងរ៉ាវទំនាស់តឹងសសៃករដែលត្រូវបានផ្ទុះឡើងនៅក្នុងហាងបបរសមួយកន្លែង។ បើទោះបីជាតារាចម្រៀងរូបនេះរក្សាភាពស្ងប់ស្ងាត់មិនតបតមែន ប៉ុន្តែករណីនេះមួយនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រតារាចម្រៀងរ៉េបរូបនេះនៅមិនសុខឡើយពេលគឺចេញមុខប្រតិកម្មទៅនឹងករណីនេះ ដែលគេអាចដឹងកម្លាំងថាទំហំគាំទ្រតារាចម្រៀងរូបនេះពិតជាមិនធម្មតានោះទេ។

 

មិនបានប៉ុន្មានផងគេបានឃើញរូបថតជាច្រើនសន្លឹករបស់វណ្ណដា ត្រូវបានបញ្ចេញដែលការបញ្ចេញនេះមិនមែនជាការតបតណាមួយឡើយពោលគឺជារូបភាពនៃដំណើរទៅដល់របស់តារាចម្រៀងរូបនេះនៅលើទឹកដីនៃក្រុងហូជីមិញប្រទេសវៀតណាមទៅវិញ។ លោកត្រូវបានអញ្ជើញឲ្យទៅចូលរួមក្នុងកម្មវិធីមួយនៅទីនោះ ខណៈដែលអ្នកគាំទ្រជាច្រើនក៏មិនចង់ឲ្យលោកបញ្ចេញសារណាមួយឡើយត្បិតតែរឿងនេះក៏បានស្ងប់ស្ងាត់បន្តិចផងដែរ។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះគឺដំណឹងល្អដែលស្ងាត់ៗ អាយដលរបស់ខ្លួន បានលេចមុខលើសារព័ត៌មានអន្តរជាតិមួយទៀតហើយ ដោយលើកនេះជាប់ក្នុងបញ្ជីរបស់ LiFTED ជាកំពូលតារារ៉េបទាំង ៥០ កំពូលនៅអាស៊ី។ នេះគឺជាមោទនភាព សម្រាប់តារាចម្រៀងរ៉េបរបស់កម្ពុជារូបនេះសម្រេចបានដែលមិនគួរឲ្យជឿផងដែរ។ សម្រាប់ឆ្នាំ ២០២៣ នេះបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង ៥០ នៅក្នុងតំបន់អាស៊ី ក្នុងនោះតារាចម្រៀងពីកម្ពុជារូបនេះបាន ឈរនៅលេខរៀងទី៦ នៅក្នុងបញ្ជីនេះ។គេចាំបានដែរថា កាលពីខែមុន ទើបតែត្រូវបានទស្សនាវដ្ដី Forbes លំដាប់ពិភពលោករបស់អាមេរិក បង្ហាញបញ្ជីឈ្មោះជាតារាក្រោមអាយុ ៣០ ឆ្នាំ ដែលមានឥទ្ធិពលនៅអាស៊ី។ ចំណែកថ្មីៗនេះ វណ្ណដា ក៏ជាប់ក្នុងបញ្ជីកំពូលតារារ៉េបទាំង ៥០ នៅអាស៊ី ហើយនេះគឺជាមុខមាត់ដែលតារាចម្រៀងរូបនេះនាំមកកាន់សិល្បៈចម្រៀង និងតន្ត្រីនៅកម្ពុជា។


សម្រាប់ឆ្នាំនេះផងដែរលោកសម្រេចបាននូវសម្មិទ្ធផលសំខាន់ៗជាមុខមាត់ជាច្រើនសម្រាប់វិស័យសិល្បៈនៅកម្ពុជា រាប់ចាប់តាំងពីការលេចមុខច្រៀងនៅលើឆាកតន្ត្រីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរៀបចំឡើងនៅប្រទេសថៃនោះ។ គេរំពឹងដែរថាគ្រាប់ពេជ្រ របស់កម្ពុជា រូបនេះនឹងបន្តនាំមកនូវមោទភាពសម្រាប់កម្ពុជា នៅថ្ងៃខាងមុខបន្ត៕
ប្រភព : Nokor Dragon News

អត្ថបទដែលជាប់ទាក់ទង