Banner Detail Top

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មានស្ថានភាពប្រសេីរឡេីងវិញហេីយ ក្រោយបញ្ជូនទៅព្យាបាលនៅប្រទេសថៃ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បន្ទាប់ពីឡើងធ្វើរបាយការណ៍ជំរាបជូនគណៈអធិបតី នៅក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាព ផ្លូវបេតុង ផ្លូវចាក់កៅស៊ូ បង្គោលអគ្គិសនី ប្រព័ន្ធរំដោះទឹក និងសមិទ្ធិផលនានា ស្ថិតក្នុងឃុំព្រែកតាមាក់ និងឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីឡេីងធ្វេីរបាយការណ៍ចប់ ស្រាប់តែឯកឧត្តមអភិបាលខេត្ត មានសភាព អាការៈមិនស្រួលខ្លួន (ខ្យល់) ត្រូវបានក្រុមការងារ ជាពិសេសលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជួយអន្តរាគមន៍បញ្ជូនទៅមន្ទីរពេទ្យផងដែរ ។
លោក គង់ សោភ័ណ្ឌ បានបញ្ជូនទៅឆែកសុខភាព និងព្យាបាលនៅប្រទេសថៃ ហេីយស្ថានភាពរបស់លោកបានប្រសេីរឡេីងវិញហេីយ ៕

អត្ថបទដែលជាប់ទាក់ទង