Banner Detail Top

របស់របរនឹងទឹកប្រាក់បន្តិចបន្តួចវាមិនច្រេីនទេសម្រាប់គេអ្នកមានតែវាអាចដោះស្រាយជីវភាពមួយគ្រាធំសម្រាប់ មនុស្ស១០គ្រួសារ មានទាំងអ្នកពិ..ការ មានទាំងចាស់.ជ..រា ក្រខ្សត់រស់នៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង
-ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តស្ទឹងត្រែង ដឹកនាំដោយលោកគង់ សាវុទ្ធ ប្រធានសាខាខេត្ត បានសហការជាមួយសមាជិក និងអាជ្ញាធរ ភូមិ ឃុំ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម ផេង គីមស្រ៊ុន និងក្រុមការងារថ្នាលយុវជនកម្ពុជា មកចែកជូនដល់លោកយាយ លោកតា ចាស់ជរា ពិការភាព ដែលមានជីភាពខ្សត់ខ្សោយចំនួន១០គ្រួសាររស់នៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

*សមាសភាពអញ្ចើញចូលរួមមាន:
១,លោកវង្ស សុភី អនុប្រធានប្រចាំការ សាខាខេត្តស្ទឹងត្រែង
២,លោកខាំ រស្មី ប្រធានប្រតិបត្តិអនុសាខាស្រុកថាឡាបរិវ៉ាត់
និងសមាជិក សមាជិកាជាច្រើនរូបផ្សេងទៀតផងដែរ។

ក្នុងវិធីប្រគល់អំណោយនោះផងដែរ លោកគង់ សាវុទ្ធ ប្រធានប្រតិបត្តិប្រចាំសាខាខេត្តបានមានប្រសាសន៍ថា ផឹកទឹកកុំភ្លេចប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ រស់ក្រោមដំបូលសន្តិភាពដែលមានសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានស្រោចស្រង់ លោកយាយ លោកតា ពុកម៉ែបងប្អូន ក្នុងភ្នក់ភ្លើងសង្គ្រាម ពីរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះ ទើបមានការអភិវឌ្ឍន៍ រីកដុះដាលលើគ្រប់វិស័យ និងនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។


លោកបានបន្តទៀតថានេះគឺជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ដែលលោកទាំងពីរតែងតែ គិតគូរ ព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ដល់ពុកម៉ែ បងប្អូន លោកយាយ លោកតាដែលលោកទាំងទ្វេមិនដែលភ្លេចលោកយាយ លោកតា បងប្អូន មាមុីង ឡើយ។ ហើយលោកបានមានប្រសាសន៍បន្តទៀតថាកំភ្លេចថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមអញ្ជើញទៅបោះឆ្នោត បំពេញកាតព្វកិច្ចខ្លួនជាពលរដ្ឋល្អ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្គា ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត។ ហើយលោកប្រធានបានប្រកាសយ៉ាងមុឹងម៉ាត់ថា÷យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តស្ទឹងត្រែងសូមប្រកាសយ៉ាងពេញទំហឹងគាំទ្រ100%ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។
អំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ប្រគល់ជូនស្មើរៗគ្នារួមមាន÷ អង្គ១បេ មី១កេស ទឹកផ្លែឈើ១កេស ទឹកត្រី១យួរ ប្រេងឆា១ដប មីចេង១ថង់ អំបិល១ថង់ ស្គរសរ១ថង់ និងថវិកាចំនួន៣ម៉ីនរៀលផងដែរ។

ចុងបញ្ចប់លោកគង់ សាវុទ្ធ ប្រធានប្រតិបត្តិសាខាខេត្ត រួមទាំងលោកលោកស្រីជាអនុប្រធានប្រតិបត្តិ និងសមាជិក សមាជិកាប្រចាំសាខាខេត្តស្ទឹងត្រែងសូមគោរពជូនពរដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា និងបុត្រី សូមអោយមានសុខភាពល្អ និងសូមឲ្យទេវតាតាមជួយថែរក្សាឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជារៀងរហូត ជាពិសេសសូមជូនពរឲ្យជួបតែពុទ្ធពរទាំងឡាយ៤ប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លើសពីនេះទៅទៀតថ្នាក់ដឹកនាំថ្នាលយុវជនកម្ពុជាក៏បានដឹកនាំសមាជិក សមាជិកាដើម្បីនាំយកថវិការបស់ក្រុមការងារដែរបានមកពីកាចូលរួមពីសមាជិកនៅក្នុងសមាគមថ្នាលយុវជនកម្ពុជាចំនួន370,000៛ទៅចូលរួមបុណ្យសព និងប្រគល់ជូនដល់គ្រួសារសពដែរជាសមាជិក សមាជិការបស់សមាគមថ្នាលយុវជនកម្ពុជាផងដែរ។

អត្ថបទដែលជាប់ទាក់ទង