Banner Detail Top

មហាជនកំពុងតែដាក់ការសង្ស័យថា តារាសម្តែងនាង ឌី សូនីតា និងតារាចម្រៀងលោក ណាន វីសារ ទំនងជាសាងទំនាក់ទំនងស្នេហាក្រៅឆាក

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ ទាំងស្រីស្អាត ឌី សូនីតា និងតារាចម្រៀងវ័យក្មេងលោក ណាន វីសារ បានបញ្ចេញរូបភាពស្និទ្ធស្នាលប្លែកបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ក្រោយពីអ្នកទាំងពីរបានចូលរួមសម្តែង និងច្រៀងនៅកម្មវិធីនានា ជាពិសេសក្នុងកម្មវិធីបិទកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។ អ្វីដែលធ្វើអោយគេកាន់តែសង្ស័យ និងចាប់អារម្មណ៍ថែមទៀតនោះ ក្រៅពីបង្ហាញរូបភាពផ្អែមល្ហែម តារាចម្រៀងលោក ណាន វីសារ ក៏បានភ្ជាប់សារយ៉ាងមានអត្ថន័យហាក់បញ្ជាក់ពីក្តីស្រឡាញ់របស់លោកទៅកាន់ស្រីស្អាត ឌី សូនីតា ផងដែរ។
លោក ណាន វីសារ បានបង្ហោះសារជាមួយនឹងរូបភាពស្និទ្ធស្នាលជាមួយ ឌី សូនីតា ដោយអមជាមួយ Caption តាមបណ្តាញសង្គមថា «មិនអាចក្លាយជាមនុស្សដំបូងចែ Boy សុំជាមនុស្សចុងក្រោយបានទេ? Dy Sonita»។ លោកបន្ថែមថា «យើងមិនអាចផ្លាស់ប្តូរអតីតកាលបានទេ តែចែអាចកសាងអនាគតថ្មីជាមួយ boy Dy Sonita សុំច្បាស់លាស់ជាមួយអូនហើយ!»។
ជាងនេះទៅទៀត អ្នកទាំងពីរក៏បានបង្ហាញនូវរូបភាពក្នុងឈុតអាពាហ៍ពិពាហ៍ជាមួយគ្នាផងដែរ ខណៈពេលដែលរឿងរ៉ាវខាងលើនេះ ក៏ត្រូវបានចុះផ្សាយតាមបណ្តាញសារព័ត៌មាននានាផងដែរ។ តាមរយៈរូបភាព និងការបង្ហោះនូវសារខាងលើនេះហើយ ដែលធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមដាក់ការសង្ស័យថា តារាទាំងពីរទំនងជាកំពុងតែសាងទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នាជាក់ជាមិនខានឡើយ។


ពាក់ព័ន្ធរឿងរ៉ាវនេះចុងក្រោយ ស្រីស្អាត ឌី សូនីតា បានព្រលយពាក្យខ្លីមួយបង្ហោះតាមគណនីហ្វេសប៊ុកខ្លួនថា «បងៗសារព័ត៌មាន ហើយចូលរោងការទៅណា ទំនេរៗស្លៀកថតលេងហ្នឹងណា បើខ្លួនឯងម្ចាស់សម្អាងហ្នឹង!! មែនអត់វីសា??»។
ជាមួយនឹងការប្រកាសខាងលើនេះ ស្រីស្អាត ឌី សូនីតា ក៏បានបញ្ជាក់បន្ថែមតាមរយៈការខមិនឆ្លើយតបទៅកាន់មហាជនដែលបានសួរនាំថា «បើវាជាការពិតមែន នាងក៏មិនយល់អារម្មណ៍ពេលនោះដែរ តែនេះវាមិនមែនជាការពិតទេ នាងថតសម្អាងប៉ុណ្ណោះ»។ នាងបញ្ជាក់ថា «នាងគ្មានវាសនាជួបមនុស្សប្រុសល្អទេជាតិនេះ សុំត្រឹមកូនស្រីកំដរប្អូនប៉ុណ្ណេះបិទភ្នែកជិតហើយ»។
ជុំវិញរឿងរ៉ាវនេះ សារព័ត៌មាននៅមិនទាន់អាចស្វែងរកការបកស្រាយពីអ្នកនាង ឌី សូនីតា និងលោក ណាន វីសារ បាននៅឡើយទេ ពេលការសួរនាំនៅមិនទាន់មានការឆ្លើយតប។ មហាជន ជាពិសេសបណ្តាអ្នកគាំទ្រ ឌី សូនីតា ជាច្រើននឹងចូលរួមអបអរសាទរ ប្រសិនបើរឿងនេះក្លាយជាការពិត ឬក៏ជាពិតមែននោះ ដោយសារពួកគេចង់ឃើញតារារូបនេះជួបនឹងបុរសល្អម្នាក់មកធ្វើជាដៃគូជីវិត ក្នុងពេលដែលនាងធ្លាប់ជួបរឿងប្រេះស្រាំក្នុងជីវិតស្នេហានាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង