Banner Detail Top

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រសិទ្ធនាមថា “ថ្ពាល់ផ្អែមសន្តិភាព “

ភ្នំពេញ៖ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថាសម្តេចត្រូវបានប្រសិទ្ធនាមថា “ថ្ពាល់ផ្អែមសន្តិភាព “នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្ម ការិនីសរុបជិត២ម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន១១ដែលកំពុងដំណើ រការអាជីវកម្មក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាស ន៍ថា”ពូត្រូវបានគេថើបថ្ពាល់រាល់ថ្ងៃរហូតមានគេប្រសិទ្ធនាមថា “ថ្ពាល់ផ្អែមសន្តិភាព “អរគុណណាស់នេះគឺជាទំនា ក់ទំនងមិនមែនត្រឹមតែកម្រិតនាយករដ្ឋមន្ត្រីនិងកម្មករកម្មការិនីទេ។ប៉ុន្តែវាទៅហួសពីនោះនៅត្រង់ថាក្មួយៗកូនៗចៅៗបានទុកពូ អ៊ំ តា គឺជាសាច់ញាតិនៅក្នុងគ្រួសារ។នេះជាទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រីនិងកម្មករកម្មការិនីរបស់យើងហើយនៅក្នុងនោះក្មួយៗចាត់ទុកពូចាត់ទុកអ៊ុ ដូចជាពូ អ៊ុ ជីតា នេះគឺជា ការគ្រប់គ្រងប្រទេសមួយដែលធ្លាប់តែបែកបាក់កាប់សម្លាប់គ្នាឱ្យក្លាយទៅជាប្រទេសមួយដែលមានសុខសន្តិភាពមានសុខដុមរមនាជាមួយគ្នាហើយទាំ ងអស់គ្នាសុទ្ធតែទទួលផលប្រយោជន៍ ” ៕

អត្ថបទដែលជាប់ទាក់ទង