Banner Detail Top

កាត់ព្រៃទ្បូយភក់ លីអង្ករយកទៅចែកជូនមនុស្សចាស់ជរា នេះជាទង្វេីរមិនសរសេីរមិនបាន

សមាគមថ្នាលយុវជនកម្ពុជា អនុសាខាស្រុកកៀនស្វាយ
ខេត្តកណ្តាល: នៅវេលាម៉ោង៩ព្រឹកថ្ងៃអាទិត្យ ១រោជ ខែជេស្ឋ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃ ទី០៤ ខែមិថុនាឆ្នាំ២០២៣ លោក ប៉ិច ពន្លក លេខាស្នាក់ការកណ្តាលតំណាងលោកប្រធានប្រតិបត្តិលោក ប្រធាន ម៉ៅ ផល្លា និងពិសេសតំណាងឯកឧត្ដមប្រធានកិត្តិយស ផេង គីមស្រ៊ុន បានមូលមតិគ្នាដឹកនាំសមាជិក សមាជិកាក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំអនុសាខាស្រុក កៀនស្វាយ និងបានសហការជាមួយអាជ្ញាធរភូមិ ឃុំ ក្នុងនោះមានលោក អនុសេនីយឯកយន់ ផាត អនុបុ៉ស្តិ៍នគរបាលរដ្ធបាលឃុំបន្ទាយដែក និងកំលាំងប្រជាការពាភូមិក៌បានចូលរួមក្នុងពិធីចែកអំណោយរបស់ក្រុមការងារថ្នាលយុវជនកម្ពុជាអនុសាខាស្រុកកៀនស្វាយផងដែរ។ក្រុមការងារដឹកនាំដោយលោក លី យេ និងលោក ប៉ិច ពន្លក បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឌដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានឈ្មោះដូចខាងក្រោម÷


១.លោកតា ប៊ុន ថនអាយុ64ឆ្នាំ ជាជនពិការ
វត្តមានក្រុមការងារថ្នាលយុវជនកម្ពុជា អនុសាខាស្រុកកៀនស្វាយចូលរួមចែកសម្ភារៈដែលមានរាយនាមដូចខាងក្រោម៖
១. លោក ប៉ិច ពន្លក លេខាស្នាក់ការកណ្តាល តំណាងលោកប្រធានប្រតិបត្តិ ម៉ៅ ផល្លា
២. លោក លី យេ ប្រធាន អនុសាខាស្រុកកៀនស្វាយ
៣. លោក ផន ប្ញទ្ធីហ្គោលដ៏ ប្រធានក្រុមប្រឹក្សាភិបាលស្រុក
៤. លោក ជួន រតនា អនុប្រធានស្រុក
៥. លោក ហោ រ៉ាមី អនុប្រធានស្រុក
៦. លោក ងិន ភិរម្យ ទីប្រឹក្សាស្រុក
៧.លោក លី រី ទីប្រឹក្សាស្រុក
៨.លោក ទេស វាសនា ជំនួយការ
៩.លោក ហូ បញ្ញា ជំនួយការ
១០.លោក ផល សៀកឡេង ជំនួយការ
ចំពោះអំណោយដែលត្រូវប្រគល់ជូនរួមមានដូចខាងក្រោម៖
ទឹកសុីអុីវ ១យួរ,ទឹកត្រី ១យួរ,ត្រីខ ១យួរ,បីចេង ២កញ្ចប់តូច,ស្ករស ២កញ្ចប់តូច,អំបិល ២កញ្ចប់តូច,អង្ករ ៥០គីឡូក្រាម និងថវិការចំនួន១២មុឺនហើយក្នុងនោះដែលក្រុមការងារក៏បានជូនថិវិកាដល់កំលាំងប្រជាការពារភូមិដែលចូលរួមក្នុងពិធីនោះដែល។


ជាចុងក្រោយលោក ប៉ិច ពន្លក តំណាងលោកប្រធានប្រតិបត្តិ ម៉ៅ ផល្លា និង ឯកឧត្តមប្រធានកិត្តិយស ផេង គីមស្រ៊ុន សូមអរគុណសន្តិភាព និងសូមដឹងគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៑ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយលោកប្រធានបន្តទៀត តាងនាមអោយថ្នាក់ដឹកនាំសាខាកណ្តាល និងអនុសាខាស្រុកកៀនស្វាយសូមប្រកាសយ៉ាងពេញទំហឹងគាំទ្រ១០០%ដល់ឯកឧត្ដម បណ្ឌិត ហ៑ុន ម៉ាណែត អនាគតជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ហើយលោកប្រធានក៌បានបន្តទៀតថាអរគុណដល់ក្រុមការងារថ្នាលយុវជនកម្ពុជា ប្រចាំអនុសាខាស្រុកកៀនស្វាយ យ៉ាងជ្រៀលជ្រៅបំផុតដែលបានចំណាយពេលវេលាដ៌មានតម្លៃមកចូលរួមនាថ្ងៃនេះ។
លោកប្រធានក៌សូមប្រសិទ្ធិពរជយ័សេរីបវរមហាប្រសើរជូនដល់ក្រុមការងារប្រចាំអនុសាខាស្រុក និងអាជ្ញាធរ ភូមិ ឃុំ សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើន និងជួបប្រទះពុទ្ធមង្គលពរព្រះទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ។
ជាចុងក្រោយលោកតា ប៊ុន ថន ជាជន ពិការសូមថ្លែងអំណរគុណដល់ក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំអនុសាខាស្រុកកៀនស្វាយ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រុមការងសរថ្នាលយុវជនកម្ពុជាទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង