Banner Detail Top

ស៊ីន យូប៊ីន ដែលជាតារាស្រីខ្មែរតែម្នាក់ បានមានវត្តមាននៅមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង លើកទី ៧៦

បារាំង៖ សម្រាប់ឆ្នាំនេះ ស៊ីន យូប៊ីន ដែលជាតារាស្រីខ្មែរតែម្នាក់ បានមានវត្តមាននៅមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង លើកទី ៧៦។ ពេលបង្ហាញវត្តមាននៅទីនោះ នាងបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកកាសែតដែលបានទៅផ្តិតរូបភាព និងព័ត៌មាននៅទីតាំងផ្ទាល់។
ចាប់អារម្មណ៍ទៀតហើយ ក្រោយពីតារាសម្តែងល្បីឈ្មោះពីកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យគ្រប់គ្នាបើកផ្នែកធំៗម្តងទៀតនៅមហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៦នៅប្រទេសបារាំង ដែលជាព្រឹត្តិការណ៍ធំសម្បើមលំដាប់ពិភពលោកនិងប្រមូលផ្តុំដោយសិល្បករលំដាប់ជួរមុខមកពីបណ្តាប្រទេសជាច្រើនជុំវិញសាកលលោក។

ស៊ីន យូប៊ីន បានជ្រើសរើសឈុតពណ៌ផ្ទៃមេឃ វែងអូសដីនិងពាក់ស្បែកជើងប៉ាត់តា ដោយសារនាងមានបញ្ហាជើង។ ចំណែកម៉ូដសក់វិញបានលើកមួងឲ្យស្រឡះក។

ការបង្ហាញខ្លួននៅ មហោស្រពភាពយន្ត Cannes លើកដំបូង រូបភាព យូប៊ីន ត្រូវបានសារព័ត៌មានល្បីៗរបស់បរទេសដូចជាច្រើនបានចុះផ្សាយ និងចាប់អារម្មណ៍លើនាង។ យូប៊ីន បានចូលរួមជាភ្ញៀវសម្ពោធរឿង “Monster” នៅមហោស្រពភាពយន្ត Cannes លើកទី ៧៦ ដែលប្រារព្ធឡើងនៅ Palais des Festivals កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៣ នៅទីក្រុង Cannes ប្រទេសបារាំង។ថ្វីត្បិតតែការបង្ហាញខ្លួនរបស់តារាស្រីរូបនោះ មើលទៅពិបាកបន្តិចមែន ព្រោះត្រូវប្រើឈើច្រត់ជាជំនួយ និងមានអ្នកចាំជួយលើករ៉ូបក៏ពិតមែន តែរូបសម្រស់ ការស្លៀកពាក់ និងតុបតែងគ្រឿងអលង្ការ ជួយឲ្យតារាស្រីវ័យ ២៦ ឆ្នាំរូបនោះ ឆក់បានការចាប់អារម្មណ៍ពីអ្នកចូលរួមខ្លាំងមិនធម្មតាឡើយ។
ទោះជាយ៉ាងណានេះ មិនមែនលើកដំបូងឡើយដែលនាងធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នឹងការបង្ហាញវត្តមានលើឆាកអន្តរជាតិ ដែលកន្លងទៅកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ នៅតំបន់អាស៊ី ការបង្ហាញម៉ូតសម្លៀកបំពាក់លំដាប់អន្តរជាតិនៅតំបន់អ៊ឺរ៉ុប ក៏គេបានឃើញវត្តមាននាងចូលរួមផងដែរដែលអ្នកគាំទ្រចាត់ទុកថានាងគឺជាតារាលំដាប់ជួរមុខនៅកម្ពុជាដែលអាចធ្វើឲ្យអន្តរជាតិស្គាល់ពីសមត្ថភាព និងរូបសម្រស់របស់សិល្បករខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង