Banner Detail Top

ការប្រកួត MISS GRAND THAILAND 2023 បានបិទបញ្ចប់ហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងបានជាច្រើនវគ្

ការប្រកួត MISS GRAND THAILAND 2023 បានបិទបញ្ចប់ហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងបានជាច្រើនវគ្គ ដើម្បីស្វែងរកម្ចាស់មកុដ ដ៏មានសមត្ថភាពម្នាក់គត់ ដើម្បីគ្រងតំណែងប្រចាំប្រទេសថៃ នាឆ្នាំ២០២៣

ប្រទេសថៃ ៖ ទីបំផុត ស្រីស្អាតមកពី Chumphon : MGT12 @aoomtwp បានក្លាយជាតួឯកវ៉ាដាច់គេឯង រហូតប្រកាសអោយគ្រងតំណែងថ្មីបន្ទាប់ពីកញ្ញា អ៊ីង ហ្វា MGT2022 ។
ម្ចាស់មកុដរូបនេះ ត្រូវបានឆ្លងកាត់ការវិភាគពីគណៈកម្មាការជាច្រើនរូប ដែលតាមដានគ្រប់ជំហាន ដើម្បីអោយច្បាស់ក្នុងចិត្ត សម្រេចយកមតិរួម អោយនាងបានឈ្នះមកុដ រដូវកាលទី១១ ដែលប្រទេសថៃ បង្កើតឡើង១១លើកមកហើយ។ ចំពោះមកុដលើកនេះ ក៏មានចំនួន១១រូបទៀតដែលជាលក្ខណៈពិសេសធ្វើអោយ ហ្គ្រេនថៃ កាន់តែអស្ចារ្យ និងបន្តបានភាពទាក់ទាញ ច្រើនឡើងទៀតទាំងនៅក្នុងសង្គមថៃ និងប្រទេសផ្សេងៗទៀត រាប់ទាំងកម្ពុជាផងដែរ។
ការគ្រងតំណែងនេះ ត្រូវប្រជាជនថៃ អ្នកតាមដានថា អ្នកគ្រងមកុដពិតជាមានសមត្ថភាព ទាំងចំណេះដឹង និងភាពវៃឆ្លាត ពោលគឺសមសួន មិនចាញ់ម្ចាស់មកុដមុននោះឡើយ។ យ៉ាងណា ម្ចាស់មកុដរូបនេះ នឹងត្រៀមខ្លួនទៅកាន់ការប្រកួតលើឆាកអន្តរជាតិ ដែលរៀបចំធ្វើឡើងនៅប្រទេសវៀតណម ខណៈកម្ពុជាយើងក៏បានត្រៀមរកបេក្ខភាពជើងខ្លាំង ក្នុងកម្មវិធីនេះផងដែរ នាខែឧសភាខាងមុខនេះ។
ចំពោះ ជ័យលាភីផ្សេងទៀត ដែលខាងប្រទេសថៃ រកឃើញបវរកញ្ញាឆ្នើមទៀតមាន ៖
1st runner -up : Phuket : MGT42 @tiatavee
2nd runner -up : Bangkok : MGT01 @pimjira1
3rd runner -up : Loei : MGT55 @snack_ajs
4th runner -up : Phrae : MGT41 @ketwalee.ph Cr Thai Sashes ៕

អត្ថបទដែលជាប់ទាក់ទង