លោកឧកញ៉ា គិត ម៉េង បានពោលថា ចិត្តអាចមើលឃើញជ្រៅជាងកែវភ្នែក ហើយក៏បានជូនពរថ្ងៃកំណើត អូនសម្លាញ់
ភ្នំពេញ៖ សុភាសិតមួយពោលថា ចិត្តអាចមើលឃើញជ្រៅជាងកែវភ្នែក។ ខ្ញុំប្រាកដជាអាចបញ្ជាក់បានថា នេះគឺជាការពិត នៅពេលខ្ញុំយកចិត្តភរិយារបស់ខ្ញុំ ចំណាន។
ពិតណាស់ដែលខ្ញុំភ្ញាក់ពីដំណេកជារៀងរាល់ឆ្នាំក្នុងថ្ងៃនេះ ដោយមានអារម្មណ៍រំភើបរីករាយជាងថ្ងៃធម្មតា ដើម្បីអបអរខួបកំណើតភរិយាខ្ញុំ ចំណាន។ ពាក្យពេចន៍ជូនពរនឹងមិនគ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការពិពណ៌នាដែលខ្ញុំចង់ប្រាថ្នាផ្តល់ឱ្យភរិយារបស់ខ្ញុំនោះទេ។
អូនសម្លាញ់ អូនគឺជាវីរនារីរបស់បង ជាបេះដូងរបស់បង ហើយក៏ជាទេពធីតាមួយអង្គសម្រាប់មនុស្សជាច្រើន។ បងសូមជូនពរឲ្យអូនទទួលបានការស្រឡាញ់គាំពារ និងមានកម្លាំងថាមពលមាំទាំ ដើម្បីបន្តផ្តល់នូវក្តីសង្ឃឹមនិងជំរុញទឹកចិត្តដល់មនុស្សជាច្រើន និងគ្រប់វ័យ។ បងសូមកោតសរសើរពីស្មារតី និងភាពក្លាហានរបស់អូនក្នុងការប្រឈមរាល់បញ្ហានានា។ បងជូនពរឲ្យអូនទទួលបានការគាំទ្រជានិច្ចរាល់កិច្ចការដែល អូនបំពេញ ហើយនឹងតែងតែមានពេលវេលារីករាយ ជួបតែសេចក្តីសុខ និងភាពស្ងប់សុខជានិច្ច ទោះជាជីវិតប្រចាំថ្ងៃរបស់យើងរវល់យ៉ាងណាក៏ដោយ។
បងសូមបន់ស្រន់ឲ្យភាពខ្វល់ខ្វាយទាំងឡាយចៀសឆ្ងាយពីរូបអូន ហើយជំនួសមកវិញតែភាពរីករាយ។ បងជូនពរឲ្យថ្ងៃកំណើតនេះ នាំមកនូវភាពរំភើបរីករាយដល់អូន។ បងសូមជូនពរឲ្យអូនជួបប្រទះតែអ្វីដែលអូនពេញចិត្តនៅក្នុងជីវិតនេះ។
ដោយក្ដីស្រទ្បាញ់ចេញពីបេះដូងរបស់បង។
រីករាយថ្ងៃកំណើត អូនសម្លាញ់!
There is a proverb saying that the heart can see deeper than the eyes; I can certainly confirm that when it comes to you, my wife, Chamnan.
It is true that I woke up every year today feeling wholeheartedly much more excited than usual to celebrate my wife, Chamnan’s birthday. Words will not be enough for me to describe all the magnificent things in the universe that I wish for my wife.
You are my superwoman, my love, and an angel to a good deal of people. I wish you constant protection and boundless energy so that you may continue to inspire the young ones and touch the lives of many. I admire your spirit, your courage, and the amazing way you handle challenges. I wish that you always get the support you need in every mission that you undertake and that you will always find moments of peace and tranquility no matter how busy our day-to-day lives might be.
To be happy and worry-free, I pray for these blessings for you. May your day be full of nice surprises. May all your favorite things be within reach every day of your life.
With Lots of Love. Happy Birthday to my stunning wife.
#KithMeng #RoyalGroup ៕