ឃាត់ខ្លួន ជនសង្ស័យ៨នាក់ និងសារធាតុញៀនចំនួន២៣កញ្ចប់ទម្ងន់ ៣១៧៦.៤៩ក្រាម

ខេត្តពោធិ៍សាត់÷ប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត តាមដាន រហូតឈានដល់ការបង្ក្រាប ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់នៅសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ និងសារធាតុញៀនចំនួន២៣កញ្ចប់ទម្ងន់ ៣១៧៦.៤៩ក្រាម។

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២ និង៤០នាទី ដោយអនុវត្តន៍តាមមតិចង្អុលការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបករណីគ្រឿងញៀនចំនួន ០១លើក ៖
នៅចំណុចផ្លូវជាតិលេខ៥ មុខយានដ្ឋានហុងដាអូតូ ស្ថិតនៅភូមិពោធិ៍តាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ស្រី ០២នាក់៖
១.ឈ្មោះ ជ ដវ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
២.ឈ្មោះ សណ បរស ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៣.ឈ្មោះ អ ទត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរិយាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៤.ឈ្មោះ សន កស ហៅ ព ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៥.ឈ្មោះ ម មឡ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកត្នោត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៦.ឈ្មោះ សត ស ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ ។
៧.ឈ្មោះ ហ ហ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងអាត្រាក់ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
៨.ឈ្មោះ គ ហ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
កម្លាំងមានសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷គ្រឿង ញៀនម៉ាទឹកកក ២៣កញ្ចប់ទម្ងង់ ៣១៧៦.៤៩ក្រាម
– អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀន ០២អំពូល
– ជញ្ជីងអេឡិចត្រូនិចចំនួន ០៣គ្រឿង
– ដែកកេះកែច្នៃចំនួន ០១ដើម
– សំបកថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ
– ឡាន ០២គ្រឿង
– ទូរស័ព្ទ ១០គ្រឿង
– ម៉ូតូ ០៤គ្រឿង។
នៅថ្ងៃទី៧ខែឧសភាឆ្នាំ ២០២៥ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង