ប្តីប្រពន្ធ២នាក់ លួចទូរស័ព្ទសិស្សសាលា ទីបំផុត! ជាប់ខ្នោះនគរបាលក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធ បានធ្វើសកម្មភាពឆក់ទូរស័ព្ទសិស្សសាលាម្នាក់ កំពុងជិះម៉ូតូតាមដងផ្លូវ តែពុំបានសម្រេចត្រូវសមត្ថកិច្ចក្រុងតាខ្មៅក្របួចជាប់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមុខសាលាបឋមសិក្សា ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុច សិរីនិសា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស។ ចំណែកជនសង្ស័យ០២នាក់៖ប្តីប្រពន្ធ ១-ឈ្មោះ ប៉ាល់ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរបើកបររថយន្តដឹកដី(ឃាត់ខ្លួន)។ ២-ឈ្មោះ អឿន ចាន់មិនា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖១-ម៉ូតូមួយគ្រឿងម៉ាកHonda C125សេរី២០២៤ ពណ៌ខៀវ ស្លាកលេខភ្នំពេញ១KZ៥៤៨១(របស់ជនសង្ស័យ)។
២-ទូរសព្ទ័មួយគ្រឿងម៉ាកiphone 12pro mex ពណ៍ស(របស់ជនរងគ្រោះ)។ ៣-ទូរសព្ទ័មួយគ្រឿងម៉ាកT ech spark ពណ៍ស(របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៩និង៤០នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីសាលារៀន ដើម្បីត្រឡប់ទៅផ្ទះវិញដោយបានទុកទូរសព្ទ័ក្នុងឃ្លុបម៉ូតូ លុះជិះដល់មុខសាលាបឋមសិក្សាព្រែកសំរោង ក៏ស្រាប់តែមានជនសង្ស័យពីរនាក់ប្តីប្រពន្ធជិះម៉ូតូមួយគ្រឿងម៉ាកHonda C125ពណ៌ខៀវ ស្លាកលេខភ្នំពេញ1kz5481ដោយប្តីជាអ្នកឌុប ហើយប្រពន្ធអង្គុយខាងក្រោយ ពេលនោះជនសង្ស័យជាប្តីបានឆក់ទូរសព្ទ័របស់ជនរងគ្រោះហើយបើករត់គេចខ្លួន ចំណែកជនរងគ្រោះបានបើកម៉ូតូដេញតាមរហូតដល់រង្វង់មូលវត្តព្រែកសំរោងក៏បានបុកជាមួយម៉ូតូជនសង្ស័យបណ្តាលឲ្យដួល ហើយជនរងគ្រោះបានស្ទុះទៅចាប់ក្របួចកអាវជនសង្ស័យជាបុរស ហើយជនសង្ស័យជាបុរសបានវាយជនរងគ្រោះជាច្រើនដៃ ពេលនោះក៏មានកម្លាំងនគរបាលក្រុងតាខ្មៅដែលប្រចាំការនៅរង្វង់មូលវត្តព្រែកសំរោងនិងប្រជាពលរដ្ឋបានជួយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បញ្ជូនមកអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីតែម្តង។
តាមការសាកសួរជនសង្ស័យទាំងពីរនាក់បានឆ្លើយថាពួកគាត់ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចទូរសព្ទ័ក្នុងឃ្លាំងរបស់ជនរងគ្រោះ ប្រាកដមែន ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕