សូមស្វែងយល់ពីគោលបំណង និងព័ត៌មានលម្អិតអំពីកម្មវិធី «ការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា»
ភ្នំពេញ ៖ សូមស្វែងយល់ពីគោលបំណង និងព័ត៌មានលម្អិតអំពីកម្មវិធី «ការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា»
-១) សារបាន
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានឈ្លាន ពានទឹកដីកម្ពុជានៅតំបន់មុំបីដោយទាហានថៃបានបាញ់ប្រហារមុន មកលើទាហានខ្មែរ ដែលបណ្តាលឱ្យលោក សួន រោន ដែលជាកម្លាំង ការពារបូរណភាពដែនដីខ្មែរបានពលីជីវិត។
-២) ការវិវត្តនៃស្ថានការណ៍កាន់តែតានតឹង
បន្ទាប់ពីហេតុការណ៍នៅថ្ងៃទី២៨ ឧសភា ភាគីថៃបែរជា ចោទប្រកាន់កម្ពុជាថាជាអ្នកផ្ទុះអាវុធមុន ហើយតាមរយៈទង្វើឯកតោ ភាគីរបស់ភាគីថៃជាបន្តបន្ទាប់បានជំរុញឱ្យទំនាក់ទំនងកម្ពុជាថៃ និង ស្ថានភាពតាមបន្ទាត់ព្រំដែនបានវិវត្តកាន់តែតានតឹងឡើងៗ។ វិធានការ និងសកម្មភាពរបស់ថៃជាបន្តបន្ទាប់បានបំពាន និងគំរាមកំហែងមក លើកម្ពុជា ក្នុងនោះដូចជា ការបន្ថយម៉ោងបើកច្រកទ្វារព្រំដែនដោយ ឯកតោភាគី ការគំរាមក្នុងការផ្តាច់អ៊ីនធឺណិត និងឈប់ផ្គត់ផ្គង់អគ្គិសនី មកកម្ពុជាជាដើម។
ទោះកម្ពុជា ជាអ្នកស្រឡាញ់សន្តិភាព មិនចង់ឱ្យមានការ រីករាលដាលស្ថានភាពតានតឹងចេញពីវិស័យយោធាទៅវិស័យផ្សេងៗ ក៏ដោយតែតាមរយៈវិធានការដោយបំពាន និងការគំរាមកំហែងពី ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបណ្តាវិធានការនានាលើការដ្ឋាន យោធា ការទូត និងច្បាប់ ក៏ដូចជាវិធានការរដ្ឋបាល ការបិទច្រកដូង នៃព្រំដែនកម្ពុជា-ថៃ ការឈប់ទិញអ៊ីនធឺណិតពីប្រទេសថៃ និងការ ឈប់បញ្ចាំងភាពយន្តថៃ ព្រមទាំងវិធានការត្រៀមនានា ដើម្បីការពារ ប្រយោជន៍ និងកិត្តិយសប្រជាជាតិខ្មែរ។ វិធានការទាំងនេះ គឺធ្វើឡើង ដើម្បីការពារនូវភាពយុត្តិធម៌ សេចក្តីត្រឹមត្រូវ សុចរិតភាព ប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា។
-៣) គោលបំណង
ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជន តាមរយៈការ បង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី សហភាពសហព័ន្ធយុវជន កម្ពុជា នឹងរៀបចំការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បី បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅ ជួរមុខកម្ពុជា លើស្មារតីដូចខាងក្រោម៖
បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែក លើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បាន ទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិន ឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ)
-បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែក ការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន
-បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ រៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។
ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើង ម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំង ប្រដាប់អាវុធរបស់យើងនាពេលនេះ៕