បុរសម្នាក់ ដើរចេញពីរោងចក្រមកតាមផ្លូវ ត្រូវចោរឆក់យកខ្សែ ក ផ្លាកទីនអស់១តម្លឹង២ជី យកទៅបាត់ មិនរំខានដល់សមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់កំពុងតែដើរចេញពីរោងចក្រ មកឆ្លងផ្លូវត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកខ្សែ ក ផ្លាកទីនទំងន់១តម្លឹង២ជីយកទៅបាត់ដោយសុវត្ថិភាពកាលពី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ ឌួង ងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ សុខ ចាន់ អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ រូបគាត់បានដើរចេញពីរៀងចក្រ បម្រុងឆ្លងផ្លូវទៅទិញបាយម្ហូបហូប ខណៈកំពុងតែដើរតាមផ្លូវត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីមិនចាំផ្លាកលេខ ឌុបគ្នា ក្នុងទិសដៅពីជើងទៅត្បូង ជិះមកធ្វើសកម្មភាពឆក់យកខ្សែក ពី ក របស់ជនរងគ្រោះ ហើយក៏បានជិះម៉ូតួឌុបគ្នារត់គេចខ្លួនបាត់ស្តមោលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៏និងស្រាវជ្រាវក្រុមជនសង្ស័យខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ឲ្យខានតែបានដើម្បីកុំឲ្យក្រុមនេះបន្តធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋនិងអ្នកដំណើរផ្សេងទៀត ៕

អត្ថបទដែលជាប់ទាក់ទង