សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង អញ្ជើញសំណេះសំណាលកងកម្លាំងប្រដាប់អាវុធឈរជើងតាមបន្ទាត់ព្រំដែន ភូមិសាស្រ្តខេត្តឧត្តរមានជ័យ

សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការបរទេសបានអញ្ជើញសំណេះសំណាលកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។
ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ, អគ្គស្នងរងនគរបាលជាតិ ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង