សម្ដេចតេជោ ៖ បើគ្មានទំនិញថៃលើទីផ្សារកម្ពុជា មិនមែនកម្ពុជាពហិការទេ តែនេះជាលទ្ធផលដែលថៃបិទទ្វារព្រំដែនខ្លួនឯង

ភ្នំពេញ ៖ «ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។»។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ បន្ទាប់ពីកងទ័ពថៃចាប់ផ្ដើមបិទព្រំដែនកាលពីរសៀលថ្ងៃទី០៧ ខែមិថុនា នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។
តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង1.1ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង5.2ពាន់លានដុល្លារគឺថៃនាំចូលមក កម្ពុជាច្រើនជាង 4.1ពាន់ដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង200លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង1.5ពាន់លានដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង