គណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ជួបពិភាក្សាការងារ និងពិគ្រោះយោបល់ទល់មុខគ្នាជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៥) ដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញនៃរដ្ឋសភាជាច្រើនរូបទៀត ៕