រដ្ឋបាលលោក Trump ដាក់ការរឹតត្បិតថ្មីទៅលើអ្នកសារព័ត៌មាននៅមន្ទីរបញ្ចកោណ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចេញបទបញ្ជារឹតត្បិតថ្មី ដែលតម្រូវឱ្យអ្នកកាសែតត្រូវតែមានមន្រ្តីអមដំណើរនាំផ្លូវ នៅក្នុងអគារមន្ទីរបញ្ចកោណភាគច្រើន ដែលជាការរឹតបន្តឹងចុងក្រោយបំផុតនៃសកម្មភាពដាក់កម្រិតរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលធ្វឡើងលើបណ្ដាញសារព័ត៌មាន។
វិធានការដែលចូលជាធរមានភ្លាមៗនោះ រារាំងអ្នកយកព័ត៌មានដែលមានការទទួលស្គាល់ មិនឱ្យចេញចូលដោយសេរីពីផ្នែកភាគច្រើនក្នុងទីស្នាក់ការកណ្តាលនៃក្រសួងការពារជាតិក្នុងទីក្រុង Arlington រដ្ឋ Virginia លុះត្រាតែពួកគេមានការយល់ព្រមជាផ្លូវការ និងមានអ្នកនាំផ្លូវអមជាមួយ។
លោក Hegseth បាននិយាយនៅក្នុងអនុស្សរណៈថា “ខណៈដែលក្រសួងនៅតែប្តេជ្ញាធ្វើឱ្យមានតម្លាភាព ក្រសួងការពារជាតិអាមេរិកក៏មានកាតព្វកិច្ចស្មើភាពគ្នាក្នុងការការពារឯកសារសម្ងាត់ និងព័ត៌មានរសើប ព្រមទាំងសន្តិសុខប្រតិបត្តិការជាតិ ដែលជារឿង “ចាំបាច់មិនអាចផ្លាស់ប្តូរបានសម្រាប់ក្រសួង” ៕

អត្ថបទដែលជាប់ទាក់ទង