សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លិខិតរំលែកមរណទុក្ខ ផ្ញើជូន ក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ាន ចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លិខិតរំលែកមរណទុក្ខ ផ្ញើជូន ក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ាន ចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ាន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។
ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ាន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹន្ទបាលឯក សួន រ៉ាន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕