ឃាត់ជនសង្ស័យ ម្នាក់ ពាក់ព័ន្ទករណី ការរំលោ..ភលើទំនុកចិត្ត (ខ្ចីទូរស័ព្ទ)

បាត់ដំបង ៖ កិច្ចប្រតិបត្តិការនាំខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ទករណី ការរំលោភលើទំនុកចិត្ត (ខ្ចីទូរស័ព្ទ) នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៥ ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានទទួលពត៌មានដោយផ្ទាល់មាត់ពីប្រជាពលរដ្ឋជនរងគ្រោះ បានប្តឹងរាយការណ៍ជូនកម្លាំងសមត្ថកិច្ចថា៖ កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ២០ នាទី នៅចំណុចក្រុមទី ០៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណី ការរំលោភលើទំនុកចិត្ត (ខ្ចីទូរស័ព្ទ) ជនរងគ្រោះឈ្មោះលុយ សារ៉ាត់ ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បង្ករឡើងដោយជនសង្ស័យឈ្មោះ ចាន់ ករុណា ហៅ កក្កដា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពខ្ចីទូរស័ព្ទរបស់ជនរងគ្រោះ ម៉ាក Oppo ពណ៌ទឹកប៉ិចក្រម៉ៅ ដាក់ស៊ីមលេខ០៨៨ ៤១៧៤២៤៨ ចំនួន០១គ្រឿង ថាខ្ចីយកទៅលេងហ្គេម (Game)មួយភ្លេតសិន រួចក៏យកទូរស័ព្ទទៅបាត់មិនឃើញយកមកវិញ ។

ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះកម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកសំពៅលូន បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ករុណា ហៅ កក្កដា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បាននៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១៥ និង ១០នាទី នៅចំណុចក្រុមទី ០៣ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ចាន់ ករុណា ហៅ កក្កដា ភេទប្រុស អាយុ ២៣ ឆ្នាំ បានឆ្លើយសារភាពថា នៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៣ និង ២០ នាទី រូបគេពិតជាបានធ្វើសកម្មភាពខ្ចីទូរស័ព្ទម៉ាក Oppo ពណ៌ទឹកប៉ិច ក្រម៉ៅ របស់ឈ្មោះ លុយ សារ៉ាត់ ភេទប្រុស អាយុ ៤៤ ឆ្នាំ ពិតប្រាកដមែន រួចបានយកទៅដាក់បញ្ចាំនៅហាងលក់ទូរស័ព្ទមួយកន្លែងស្ថិតនៅក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាក់ចំនួន ១,០០០ បាត (មួយពាន់បាត) ពិតប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង