កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៥០០នាក់ មកពី ១៩ប្រទេស បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំងកាត់វាល Paddy Field Trail 2025 នៅវត្តភ្នំរាប ខណ្ឌព្រែកព្នៅ
កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៥០០នាក់ មកពី ១៩ប្រទេស នៅព្រឹកថ្ងៃទី២៥ ខែឧសភា បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំងកាត់វាល Paddy Field Trail 2025 នៅវត្តភ្នំរាប ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍។
ព្រឹត្តិការណ៍នេះ រៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការរៀបចំកម្មវិធី Paddy Field Trail ក្នុងគោលបំណងផ្សព្វផ្សាយកីឡាបែប Trail និងផ្សព្វផ្សាយដល់សហគមន៍ និងជំរុញកំណើនទេសចរនារដូវកាលបៃតង (Green Season) តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ហើយបានបន្សល់នូវស្នាមញញឹម និងទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់អ្នកចូលរួម៕