ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមអាហារពេលព្រឹកការងារប្រកបដោយផលិតភាពជាមួយ រដ្ឋមន្ត្រីការបរទេសឡាវ និងរដ្ឋមន្ត្រីការបរទេសវៀតណាម
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមអាហារពេលព្រឹកការងារប្រកបដោយផលិតភាពជាមួយឯកឧត្តម Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ៕