ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ

ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតជូនឯកឧត្តម យោប អះស្ការី និងឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការ ជាមួយអ្នកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរជ័យ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង