បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាម០៨នាក់ និងជនជាតិចិន០២នាក់
ខេត្តស្វាយរៀង៖ សមត្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ចាប់ឃាត់ខ្លួនជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាម០៨នាក់ និងជនជាតិចិន០២នាក់ដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួននិងអាវុធខ្លីK59ចំនួន១ដើមគ្រាប់២៩គ្រាប់នៅក្រុងបាវិត ។
បង្ក្រាបបាននេះ ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀងបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន១០នាក់ ជនជាតិវៀតណាម០៨នាក់ ស្រី០១នាក់និងជនជាតិចិនចំនួន០២ នាក់ ប្រុស។
ចាប់យកនិងដកហូតសម្ភារះវត្ថតាងរួមមាន ៖
សារធាតុញៀនសរុបទម្ងន់៧៧.៨១ក្រាម, សារធាតុមិនច្បាស់ទម្ងន់២៤១.៥៣ក្រាម, កញ្ឆារក្រៀមទម្ងន់០.៧១ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន០៣គ្រឿង, អាវុធខ្លីម៉ាកK59 មួយដើម គ្រាប់២៩ គ្រាប់, ទូរសព្ទ័ចំនួន ១៧ គ្រឿង-ម៉ូតូ០២ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត ។
ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់លោកចៅក្រមបានចេញដិកាឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង ៕