លោក ហ៊ុន ហេង បញ្ជូនទៅតុលាការ នាព្រឹកនេះហើយ
ភ្នំពេញ ៖ នេះទើបទទួលបានព័ត៌មាន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នំា២០២៥ នេះជាសាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានខ្លឹមសារដូចខាងក្រោមនេះ ៖
ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឲមានអ្នករបស់ធ្ងន់ស្រាលនិងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយ នគរបាល រាជធានីម្នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស ។
សូមជំរាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឲជំនាញ និង មូលដ្ឋាន ចុះដល់កន្កែងកើតហេតុគឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្ករ(វាស់ជាតិអាល់កុល) សង្រ្គោះ អ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់ ។
សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៌ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។
ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៌នៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណផងដែរ។
សូម មហាជន ជូនជ្រាបជាព៏តមាននិងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)។
ខ្ញុំសូមគោរព អរគុណ និង សូម អរគុណ បាទ ៕