អ្នកលាងរថយន្តម្នាក់បានស្លា..ប់ ក្នុងករណីអ្នកបើកបរថយន្តឡើងប៉ុងដើម្បីលាងរថយន្ដ ខណៈពេលកំពុងបើក……

ខេត្តព្រះសីហនុ ៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦.០៥.២០២៥ នៅចំណុចក្នុងផ្ទះលាងរថយន្ដ០១កន្លែងរបស់ ឈ្មោះ សាត សឿន ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរលាងរថយន្ដ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
អ្នកលាងរថយន្តម្នាក់បានស្លាប់ ក្នុងករណីអ្នកបើកបរថយន្តឡើងប៉ុងដើម្បីលាងរថយន្ដ ខណៈពេលកំពុងបើករថយន្តទៅខាងមុខឡើងប៉ុងលាងរថយន្ដដល់លើប៉ុង ពេលនោះអ្នកលាងរថយន្តសុីញ៉ូលើកដៃជាសញ្ញាឲឈប់ តែអ្នកបើកបរមិនជាន់ហ្វ្រាំង បែរជាជាន់ហ្គា បណ្តាលឲរថយន្តស្ទុះទៅមុខបុកអ្នកសុីញ៉ូផ្ទប់ជញ្ជាំងផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង បង្កដោយរថយន្ដ ០១គ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ 2D-2979 បើកបរដោយឈ្មោះ តូច សំអុល ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចខាងលើ បានបត់រថយន្ដចូលទៅផ្ទះលាងរថយន្ដនិងម៉ូតូខាងលើ រួចបានបើកបរឡើងប៉ុងដើម្បីលាងរថយន្ដ ពេលកំពុងបើកបរទៅខាងមុខ(ឡើងប៉ុងលាងរថយន្ដ)ដល់លើប៉ុង ក៏អ្នកសុីញ៉ូលើកដៃជាសញ្ញាឲឈប់ តែអ្នកបើកបរមិនជានហ្វាំបែរជាជាន់ហ្គាបណ្តាលឲរថយន្តស្ទុះទៅមុខបុកនឹងអ្នកសុីញ៉ូផ្ទប់ជញ្ជាំងផ្ទះបណ្តាលឱ្យស្លាប់។
ជនរងគ្រោះឈ្មោះ សៀង ចាន់ណា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលាងរថយន្ដ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ) ត្រូវរថយន្តបុកខ្ទប់ជាប់ជាមួយជញ្ជាំងតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយមានមនុស្សស្លាប់ចំនួន០១នាក់៖ ឈ្មោះ សៀង ចាន់ណា ភេទប្រុស (រងរបួសធ្ងន់ រួចបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឃុំវាលរេញ) ។
សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង(រថយន្ដ) បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ដោយឡែកអ្នកបើកបររថយន្ដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ ដើម្បីបន្ដតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង