ក្រុមមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ដ្រខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ

ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមបាន បន្តចុះធ្វើការជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្រ្ដខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ។
ក្នុងឱកាសនេះ ក្រុមមន្ដ្រីជំនាញក្រសួង ដោយសហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ បានចុះពិនិត្យថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ៩កន្លែងដូចជា៖
ទី១)ស្ថានីយកូនមុំ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី
ទី២)ស្ថានីយលំផាត់ ស្ថិតក្នុងភូមិលំផាត់ ឃុំលំផាត់ ស្រុកលំផាត់ ខេត្តរតនគិរី
ទី៣)ស្ថានីយបរកែវ ស្ថិតក្នុងភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី
ទី៤)ស្ថានីយកោះញែក ស្ថិតក្នុងភូមិអូរយ៉េស ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី
ទី៥)ស្ថានីយពេជ្រាដា ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ទី៦)ស្ថានីយអូរាំង ស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី
ទី៧)ស្ថានីយកែវសីម៉ា ស្ថិតក្នុងភូមិអូអាម ឃុំស្រែខ្ទម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី
ទី៨)ស្ថានីយចិត្របូរី ស្ថិតក្នុងភូមិដា ឃុំដា ស្រុកចិត្របូរិ ខេត្តក្រចេះ
ទី៩)ស្ថានីយស្នួល ស្ថិតក្នុងភូមិផ្សាស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
សូមបញ្ជាក់ថា ក្រុមការងារក៏បានអនុវត្តការងារមួយចំនួននៅស្ថានីយឧតុនិយមស្វ័យប្រវត្តិដូចជា៖ ទី១)ត្រួតពិនិត្យ និងជួសជុលស្ថានីយកូនមុំ ដែលមានបញ្ហាឧបករណ៍វាស់ល្បឿនខ្យល់ដែលមិនដំណើរ ទី២)ត្រួតពិនិត្យ DATA LOGGER ដើម្បីឱ្យការបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនកុំព្យូទ័រមេដំណើរការល្អ ទី៣)ត្រួតពិនិត្យ និងផ្លាស់ប្តូរអាគុយថ្មី និងទី៤)ត្រួតពិនិត្យឧបករណ៍វាស់សីតុណ្ហភាព សំណើមបរិយាកាស ទិសខ្យល់ ល្បឿនខ្យល់ សម្ពាធបរិយាកាស និងសម្អាតទីធ្លាស្ថានីយ៕

អត្ថបទដែលជាប់ទាក់ទង