យុវជនម្នាក់ ជានិស្សិតអគ្គិសនីចេញពីធើ្វការជិះម៉ូតូទៅហូបអីរួចត្រឡប់ទៅផ្ទះ ខណៈពេលជិះបានពាក់កណ្ដាលផ្លូវឈប់បត់ជើងតូចនៅកន្លែងស្ងាត់ មិនបានដកសោរត្រូវបានជនសង្ស័យពីរនាក់ ធ្វេីសកម្មភាពជិះយកទៅបាត់

ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុងលូ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យុវជនម្នាក់ជានិស្សិតអគ្គិសនីចេញពីធើ្វការជិះម៉ូតូទៅហូបអីរួចត្រឡប់ទៅផ្ទះ ខណៈពេលជិះបានពាក់កណ្ដាលផ្លូវឈប់បត់ជើងតូចនៅកន្លែងស្ងាត់មិនបានដកសោរត្រូវបានជនសង្ស័យពីរនាក់ ធ្វេីសកម្មភាពជិះយកទៅបាត់ ។

មុនពេលកើតហេតុខ្លួនចេញពីកន្លែងធើ្វរួចជិះទៅហូបអីជុំគ្នាជាមួយក្រុមការងាររហូតដល់ម៉ោងប្រហែល១១ខ្លួនបានចេញពីកន្លែងហូបអី គោលបំណងជិះត្រឡប់ទៅផ្ទះវិញជិះទើបបានពាក់កណ្តាលផ្លូវក៏បានឈប់ម៉ូតូនៅកន្លែងស្ងាត់ចុះបត់ជើងតូច ដោយមិនបានដកសោរចេញនោះទេ មួយសន្ទុះក្រោយមកក៏ឃើញមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកដោយសារតែងងឹតពេលមើលមិនស្គាល់ បានធើ្វសកម្មភាពចុះមកឡើងជិះម៉ូតូរបស់ខ្លួនយកទៅ ភ្លាមៗបានស្រែកអោយអ្នកដំណើរជួយដេញតាមដែរតែដេញមិនទាន់នោះទេ ។
សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីធើ្វការស្រាវជ្រាវចាប់ជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង