កងទ័ពបូព៌ាថៃ(ឆុតខ្មៅ)បានចាប់ក្រុមរត់ពន្ធបារីខុសច្បាប់ ដោយរឹបអូសបានភស្តុតាងជាង ៤០.០០០ កញ្ចប់
កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ១២ និងមន្ទីររដ្ឋាករខេត្តស្រះកែវ បានទទួលសេចក្តីរាយការណ៍ពីប្រភពមួយថា មានការរត់ពន្ធបារីពីប្រទេសកម្ពុជាខុសច្បាប់ ។ នៅតំបន់បាននឿនសំបុល ភូមិលេខ១ ឃុំតាប្រាយ៉ា ស្រុកតាប្រា ខេត្តស្រះកែវ ប្រឈមនិងខេត្តបន្ទាយមានជ័យ ខ្មែរទើបកម្លាំងចម្រុះចុះត្រួតពិនិត្យ។ លុះមកដល់ចំណុចកើតហេតុ កម្លាំងចម្រុះបានរកឃើញជនសង្ស័យ០២នាក់ រួមនឹងរថយន្តបិទជិត ដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញ។ ដូច្នេះកម្លាំងបានបង្ហាញខ្លួនហើយសុំឆែកឆេរ។ រកឃើញបារីបរទេសត្រូវបាន គេផ្ទុកនៅខាងក្រោយរថយន្តភីកអាប់សរុបចំនួន ៤២ ៨១០ កញ្ចប់ (៨៥៦ ២០០ ដុំ)។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាប្រាយ៉ា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕