សមត្ថកិច្ចអនុវត្តច្បាប់មិនខុសទេ ! ខុសតែអ្នកបើកបរមានជាតិអាកុលអត់លុយបង់ពិន័យ ចឹងដេកទល់ភ្លឺមុខក្រសែភ្នែកនគរបាលចរាចរណ៍…!
ភ្នំពេញ ៖ សង្ឃឹមថា សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ មានកត្តាយោគយល់ខ្លះ ព្រោះព្រឹកហើយ អាចគាត់អស់ជាតិអាកុល តែខ្វះថវិកាបង់ពិន័យ បើជួយសម្រួលក៏ជាលក្ខណះមួយជួយប្រជាពលរដ្ឋ ព្រោះគាត់ទទួលស្គាល់ថាខ្លួនខុសហើយ !
សូមបញ្ជាក់ថា អ្នកបើកបរដែលមានជាតិអាកុល ហើយសមត្ថកិច្ចឃាត់ឡាននឹងម្ចាស់ ព្រោះគ្មានប្រាក់បង់ពិន័យ ហើយអស់ជម្រើសអង្វរសមត្ថកិច្ច បានសរសេរសារផ្ញើជូន លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម យ៉ាងដូច្នេះថា សុំអធ្យាស្រ័យលោកអ៊ុំ សុំសួររំខានអុំបន្តិចពេលបើកបរ ខ្ញុំបាទហូបជាតិអាកុលមានលើសពី 40ត្រូវប៉ូលីសពិន័យ2លានរៀល តាមច្បាប់ប៉ុណ្ណឹងមែន តែសុំសួរអ៊ុំបន្តិច តើមានដំណោះស្រាយឬគ្មានអ៊ុំ ខ្ញុំមកពីបុណ្យសព លោកពូនៅភ្នំពេញ ខ្ញុំមកពីខេត្តតាកែវ ហើយក៏កំលាំសមត្ថកិច្ចខណ្ឌ័ដង្កោហៅ ខ្ញុំខុសក៏ខ្ញុំមិនគេចវេសពីកាអនុវត្តរបស់កងកំលាំងដែរ ខ្ញុំសុំគាត់សំរួល ខ្ញុំដឹងខុស ខ្ញុំសុំសំរួលល្មមៗ ពីរលានខ្ញុំរៀល ខ្ញុំមានលុយឯណាបង់ កូនខ្ញុំហាលមូសខ្យល់គាត់មិនព្រម ហេតុអ្វីបានដកសោឡានខ្ញុំហើយ យកសោចាក់ចង្កូតរបស់ពួកគាត់មកចាក់ឡានខ្ញុំទៀត ខ្ញុំសុំថាសុំតែសោកាច់សោឡានអោយកូនខ្ញុំសំរាកនឹងសាកថ្មទូរសព្ទ័មិនព្រមទៀត ខ្ញុំមិនយល់ហេតុអ្វីសមត្ថកិច្ចបំរើរាស្រ្ត តែរាស្រ្តខុស ហើយសុំសំរួលខ្លះនៅតែមិនព្រម ហើយក៏ក្មួយមិនចេះដែរ តើហេតុអ្វីធ្វើដល់ថ្នាក់នឹង ត្រឹមតែខ្ញុំសុំសោឡានកាច់សោរបើកកង្ហារអោយកូនគ្រួសារខ្ញុំសំរាកនឹងសាកថ្មទូរសព្ទ័ គាត់មិនព្រម រហូត ខ្ញុំសរសេរទៅសួរលោកអុំ ទាំងម៉ោង3៖45នាទីព្រឹក ខ្ញុំមិនសំរាករង់ចាំកំលាំងគាត់ក្រោមធ្វើការវិញ។ សុំគោរពនឹងអធ្យាស្រ័យលោកពូ !!!
2លានខ្ញុំខុសច្បាប់មែនលោកពូ តែខ្ញុំគ្មាន2លានសំរាប់បង់ទេ ខ្ញុំរកតែបង់ធនាគា1ខែជាង1លានមិនបានផង សោកស្តាយណាស់ ៕