រថយន្តមួយគ្រឿងបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ គាបមនុស្សក្នុងកាប៊ីន បណ្តាលឲ្យរងរបួសធ្ង..ន់ស្រាល ០៣នាក់
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ រថយន្តកូរ៉េទម្ងន់១តោនបានបើកបររេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យមនុស្សប្រុស៣នាក់រងរបួសធ្ងន់ស្រាល ។
មុនពេលកើតហេតុគេឃើញមានរថយន្ត កូរ៉េទម្ងន់១តោន១គ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2D-6934 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូចខាត១កង់។ បណ្ដាលឲ្យតៃកុងបើកបរគៀបជាប់នៅកាប៊ីនមុខរងរបួសធ្ងន់ម្នាក់និងបុរស២នាក់រងរបួសស្រាល ។ ភ្លាមៗនោះក៏បានធ្វើការទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីពេទ្យផងដែរ ។
សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ ៕