ពាក់ព័ន្ធការពិន័យបុរសម្នាក់ចំនួន២លានរៀល គ្រាន់តែហូបគ្រឿងស្រវឹង ក្រុមការងារបាននិងកំពុងមានចំណាត់ការស៊ើបបញ្ជាក់ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបំភ្លឺ ជូនសាធារណជន
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមបញ្ជាក់ថា ករណីការចុះផ្សាយតាមបណ្តាញសង្គមនៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥ ពាក់ព័ន្ធការពិន័យបុរសម្នាក់ចំនួន២លានរៀលគ្រាន់តែហូបគ្រឿងស្រវឹងនោះក្រុមការងារបាននិងកំពុងមានចំណាត់ការស៉ើបបញ្ជាក់ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបំភ្លឺជូនសាធារណជនជ្រាបអំពីការអនុវត្តនិតិវិធីផាកពិន័យនេះ ៕