មនុស្ស ១៤នាក់ ស្លាប់ ក្រោយផឹកស្រាក្លែងក្លាយ នៅទីក្រុង Amritsar ប្រទេសឥណ្ឌា
យ៉ាងហោចណាស់មនុស្ស ១៤នាក់ បានបាត់បង់ជីវិត និង ៦នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីបានផឹកស្រាក្លែងក្លាយ នៅក្នុងភូមិចំនួន ៥ នៃតំបន់ Amritsar របស់រដ្ឋ Punjab ប្រទេសឥណ្ឌា។ នេះបើយោងតាមមន្ត្រី ដែលបានប្រាប់ឲ្យដឹង នៅថ្ងៃអង្គារ (ទី១៣ ខែឧសភា)៕